បាតុកម្មផ្ទុះឡើងលើទូទាំងទ្វីបអឺរ៉ូបក្នុងទិវាពលកម្មអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី១ ឧសភា បាតុកម្មមួយករណីដែលប្រែក្លាយទៅជាអំពើហឹង្សាបានកើតមានឡើងនៅរដ្ឋធានីប៉ារីសរបស់បារាំងក្នុងទិវាពលកម្មអន្តរជាតិ។

(VOVworld) - នាថ្ងៃទី១ ឧសភា បាតុកម្មមួយករណីដែលប្រែក្លាយទៅជាអំពើហឹង្សាបានកើតមានឡើងនៅរដ្ឋធានីប៉ារីសរបស់បារាំងក្នុងទិវាពលកម្មអន្តរជាតិ។នាគ្រាដំបូង ក្រុមបាតុករធ្វើការដង្ហែក្បួនប្រកបដោយសន្តិភាព ប៉ុន្តែក្រោយនោះ បាតុករ រាប់រយនាក់បានបោះគ្រាប់បែកសាំងនិងវត្ថុផ្សេងៗទៀតទៅលើប៉ូលីស ហើយបង្ខំ ឲ្យកងកម្លាំងនេះត្រូវប្រើប្រាស់ដំបងនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីតបតវិញ។

ក្នុងពេលនោះ នៅទួរគី ប៉ូលីសទីក្រុងអ៊ីស្តង់ប៊ុលបានចាប់ខ្លួនមនុស្សចំនួន១៦៥ នាក់នៅក្នុងសកម្មភាពរំលឹកខួបទិវាពលកម្មអន្តរជាតិនៅទីក្រុងនេះ។ភាគច្រើន ក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួននេះ មានចេតនាធ្វើការដង្ហែក្បួននៅទីលាន Taksim ដោយមិនអើពើដល់បទហាមឃាត់របស់រដ្ឋអំណាច។

នាថ្ងៃដដែល អង្គការសហជីពនិងការពារសិទ្ធិស៊ីវិលនៅអាមេរិកបានរៀបចំ បាតុកម្មជាច្រើននៅទីក្រុងធំៗ ដោយមានការចូលរួមរបស់មនុស្សរាប់ពាន់នាក់ សំដៅប្រឆាំងជំទាស់គោលនយោបាយអន្តោប្រវេសន៍របស់ប្រធានាធិបតីលោក Donald Trump៕


ប្រតិកម្មទៅវិញ

ផ្សេងៗ