បាតុកម្មហឹង្សានៅឥណ្ឌាកំពុងកើនឡើងដែលទាក់ទងនឹងច្បាប់សញ្ជាតិធ្វើវិសោធនកម្ម

(VOVWORLD) - ការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់នេះបានក្លាយទៅជាអំពើហឹង្សាហើយបានរីករាលដាលដល់សាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេសឥណ្ឌាពេលដែលនិស្សិតនិងពលរដ្ឋបានធ្វើបាតុកម្មនៅតាមដងវិថី។
បាតុកម្មហឹង្សានៅឥណ្ឌាកំពុងកើនឡើងដែលទាក់ទងនឹងច្បាប់សញ្ជាតិធ្វើវិសោធនកម្ម - ảnh 1 បាតុកម្មហឹង្សានៅឥណ្ឌា (រូបថត៖ TTXVN)

នាថ្ងៃទី ២៥ ខែកុម្ភៈ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រនិងអ្នកប្រឆាំងនឹងច្បាប់សញ្ជាតិធ្វើវិសោធនកម្ម (CAA) នៅតំបន់មួយចំនួននៅភាគឦសាននៃរដ្ឋធានី New Delhi បានកើនឡើងដល់ ១៣ នាក់ក្នុងរយៈពេលពីរថ្ងៃកន្លងទៅ។

ច្បាប់សញ្ជាតិធ្វើវិសោធនកម្មត្រូវបានអនុម័តដោយរដ្ឋសភាឥណ្ឌាកាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៩ ដែលអនុញ្ញាតឲ្យចូលសញ្ជាតិចំពោះប្រជាជននៃក្រុមសាសនាជនជាតិភាគតិចរបស់ប៉ាគីស្ថានអាហ្វហ្គានីស្ថាននិងបង់ក្លាដែសដែលធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅឥណ្ឌាមុនថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៤។ ទោះជាយ៉ាងណាក៏ដោយប្រជាជនឥស្លាមមិនមានស្ថិតនៅក្នុងក្រុមនេះទេ។ ការធ្វើបាតុកម្មប្រឆាំងនឹងច្បាប់នេះបានក្លាយទៅជាអំពើហឹង្សាហើយបានរីករាលដាលដល់សាកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេសឥណ្ឌាពេលដែលនិស្សិតនិងពលរដ្ឋបានធ្វើបាតុកម្មនៅតាមដងវិថីដើម្បីប្រឆាំងជំទាស់នឹងរដ្ឋាភិបាល។ អ្នកប្រឆាំងបានចាត់ទុកថាច្បាប់នេះបានរំលោភរដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ