ប្តេជ្ញាកសាងទីក្រុងហាណូយកាន់តែស៊ីវិល័យនិងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ

ប្តេជ្ញាកសាងទីក្រុងហាណូយកាន់តែស៊ីវិល័យនិងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi


(VOVworld)-មហាសន្និបាតបក្សភាគទីក្រុងហាណូយលើកទី១៦នឹងបានប្រព្រឹត្ត
ទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣វិច្ឆិកា ហើយសម័យប្រជុំត្រៀមនឹងប្រព្រឹត្តទៅ នាថ្ងៃ
ទី៣១តុលា។​តាមផែនការ មហាសន្និបាតនេះនឹងវាយតម្លៃនូវការអនុវត្ត សេច
ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៥បក្សភាគទីក្រុង អាណត្តិ ២០១០-
២០១៥ សេចក្តីកំណត់គោលដៅ ភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីដំណាក់កាល ២០១៥-
២០២០ ពិភាគ្សាលើបណ្តាឯកសារនៃមហាសន្និបាតលើកទី១២របស់បក្ស និង ជ្រើសរើសតំណាងចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២របស់បក្ស នាពេលខាងមុខ។ ក្នុងការឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាមមុននឹងប្រព្រឹត្តទៅមហាសន្និបាត សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi បាន
ឲ្យដឹងថា៖

        “តាមគំរោង អាណត្តិ៥ឆ្នាំខាងមុខហាណូយនឹងមានចំណុចលោតផ្លោះ
ចំនួន៣។ ទី១គឺបន្តការអភិវឌ្ឍន៍តាមទិសទំនើបនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច
សង្គម ព្រមទាំងតំបន់នគរនិងជនបទជាយទីក្រុងហាណូយ។ ទី២ ហាណូយបន្ត ចាត់ទុកការកែទម្រង់រដ្ឋបាលជាចំណុចលោតផ្លោះ កសាងសណ្តាប់នគរ របៀប
រស់នៅ ការប្រតិបត្តិរបស់ជនហាណូយ។ ទី៣គឺបណ្តុះបណ្តាលប្រភពធនធាន មនុស្សមានបច្ចេកទេសខ្ពស់ ពូនជ្រុំប្រពៃណីវប្បធម៌ ស៊ីវីល័យជនហាណូយ
សម្រាប់យ៉ាងណាក្តី យើងនៅតែជាជនវៀតណាម នៅរក្សាបានទំនៀមទំលាប់ អត្តសញ្ញាណជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ