ប៊ូតានមានបំណង​ចង់ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាម​លើវិស័យជាច្រើន

(VOVWORLD) - ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋ និងក្រសួងនានារបស់រដ្ឋប៊ូតាន បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលកំណែទម្រង់ បើកចំហនិងសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ប៊ូតានមានបំណង​ចង់ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាម​លើវិស័យជាច្រើន - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌា និង ប៊ូតាន លោក Nguyen Thanh Hai (ឆ្វេង)

នាថ្ងៃទី ១៤ ខែមិថុនា ក្នុងពិធីជូនសារតាំងនៅប៊ូតាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅឥណ្ឌា និង ប៊ូតាន លោក Nguyen Thanh Hai បានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្ត្រីប៊ូតានលោក Lyonchhen Lotay Tshering ប្រធានសភាជាន់ទាបលោក Wangchuk Namgyel រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអន្តរជាតិលោក Tandi Dorji រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានធម្មជាតិលោក Loknath Sharma ។

ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំរដ្ឋ និងក្រសួងនានារបស់រដ្ឋប៊ូតាន បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលកំណែទម្រង់ បើកចំហនិងសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ព្រមទាំងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Thanh Hai បានចែករំលែកអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងកិច្ចការបរទេសនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកបានអះអាងពីការប្ដេជ្ញាចិត្តរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Nguyen Thanh Hai បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយ ប៊ូតាន ហើយមានបំណងចង់រួមចំណែកក្នុងដំណើរការកំណែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ