បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានពន្យាបន្ថែម៧២ម៉ោងទៀត

បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវបានពន្យាបន្ថែម៧២ម៉ោងទៀត - ảnh 1
ការវាយបប្រហាទៅលើតំបន់ហ្គាហ្សា (រូបថតៈReuters )


(VOVworld)-ប៉ុន្មាននាទីមុនពេល បទឈប់បាញ់ដែលអូសបន្លាយរយៈពេល៣ថ្ងៃ
អស់សពុលភាពនាថ្ងៃទី១៣សីហា អ៊ីស្រាអ៊ែលនិងតំណាងរបស់ប៉ាឡេស្ទីន បាន យល់ព្រមពន្យាបទឈប់បាញ់បន្ថែម៧២ម៉ោងទៀត។ ក្នុងថ្ងៃដដែល ប្រធានាធិបតី
អាមេរិក លោក​ Barack Obama បានមានការចរចារតាមទូរស័ព្ទជាមួយនាយករដ្ឋ 
មន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu ដោយដាស់តឿនឲ្យអ៊ីស្រាអ៊ែល អនុម័តលើបទឈប់បាញ់បណ្តោះអាសន្នផ្សេងទៀត ដើម្បីចាប់ផ្តើមដំណើការ
ចរចារឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអ៊ែលបានដាក់ពង្រាយ
នៅតំបន់ព្រំដែន សំដៅប្រុងប្រយ័ត្ន ក្រុមហាម៉ាស់នឹងបើកការវាយប្រហាបន្ទាប់
ពីបទឈប់បាញ់អស់សុពលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ