បទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនត្រូវបានរំលោភ

បទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនត្រូវបានរំលោភ - ảnh 1
បទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនត្រូវបានរំលោភ

(VOV)_ នាថ្ងៃទី២៧ធ្នូ បទឈប់បាញ់ នៅភាគខាងកើតអ៊ុយក្រែន ត្រូវបាន​រំ
លោភ។ រឿងហេតុនេះបានបណ្ដាលអោយមនុស្សចំនួន៣នាក់ត្រូវស្លាប់ រួមមាន
ទាហានអ៊ុយក្រែនចំនួន១នាក់ និងជនស៊ីវិលចំនួន២នាក់ត្រូវស្លាប់។ មុននោះ ​នា
ថ្ងៃទី២២ធ្នូ បណ្ដាភាគីជំលោះនៅអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងឈប់​បាញ់
មួយ ដោយគ្មានលក្ខខ័ណ្ឌនៅក្នុងតំបន់ Donbass ក្នុងដំណាក់កាល់ឈប់​សម្រាក
ទទួលឆ្នាំថ្មី។ កិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ពីថ្ងៃទី២៣ធ្នូតទៅ។

          នាថ្ងៃដដែល ក្រុមការងារមួយចំនួននៃអង្គការសន្តិសុខ និងកិច្ចសហប្រតិ
បត្តិការទ្វីបអឺរ៉ុប ( OSCE ) ប្រចាំនៅអ៊ុយក្រែន ត្រូវទទួលរងការបាញ់ប្រហារ នៅ
ភូមិ Kominternovo នៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែគ្មានអ្នកណាត្រូវរងរបួសទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ