បិទបញ្ចប់កិច្ចប្រជុំជាន់ខ្ពស់រវាងអាមេរិកនិងចិនជាលើកដំបូង

(VOVWORLD) - មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិន ទើបតែបញ្ចប់ការពិភាក្សាគ្នាក្នុងរយៈពេល ២ ថ្ងៃ នៅរដ្ឋអាឡាស្កា ដោយគ្មានលទ្ធផលដែលត្រូវបានប្រកាសឡើយ។ ជំនួបផ្ទាល់មុខជាលើកដំបូងនេះរវាងតំណាងប្រទេសទាំងពីរ បានប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមីនា (តាមម៉ោងក្នុងស្រុក) ដោយឆ្លុះបញ្ចាំងពីកម្រិតនៃភាពតានតឹងនិងការប្រឈមមុខគ្នារវាងភាគីទាំងពីរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះបានបិទបញ្ចប់ លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិកបានឲ្យដឹងថា“ ពិតប្រាកដថាភាគីទាំងពីរមានបញ្ហាខ្វែងគំនិតនឹងគ្នាខ្លះៗមែនទែន ប៉ុន្តែក៏មានការពិភាក្សាគ្នាដោយស្មោះត្រង់អំពីបញ្ហាប្រទេសអ៊ីរ៉ង់ ស.ប.ប កូរ៉េ អាហ្វហ្គានីស្ថាន និងស្តីពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាប្រធានបទដែលប្រទេសទាំងពីរមានផលប្រយោជន៍រួមជាមួយគ្នាផងដែរ។ លោក Antony Blinken បានបញ្ជាក់ថែមទៀតថា៖

"មានរឿងពីរ ដែលយើងខ្ញុំមានបំណងចង់ធ្វើនៅពេលមកដល់ទីនេះ និងជួបជុំជាមួយដៃគូចិនដែរ។ ទីមួយគឺ យើងខ្ញុំមានបំណងចង់ចែករំលែកជាមួយពួកគេអំពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពមួយចំនួន ដែលចិនបានធ្វើឡើងហើយទង្វើរដែលចិនបានបង្ហាញ រួមទាំងក្តីកង្វល់ត្រូវបានចែករំលែកពីសម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិក ហើយយើងខ្ញុំបានធ្វើរឿងនោះរួចហើយ។ ទីពីរគឺយើងខ្ញុំក៏ចង់គូសបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយអាទិភាព លោកទស្សនៈរបស់យើងខ្ញុំផ្ទាល់ ហើយយើងក៏បានធ្វើបានល្អហើយ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ