បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥

បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥ - ảnh 1
បិទបញ្ចប់បុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ២០១៥ (hochiminhcity.gov.vn)

        Vovworld-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅដ៏ផុលផុសដោយមានមនុស្ស
រាប់សែននាក់ចូលរួម​ នាយប់ថ្ងៃទី២៩មិនាបុណ្យទេសចរណ៍ទីក្រុងហូជីមិញ​
លើកទី១១ឆ្នាំ២០១៥ត្រូវបានបិទបញ្ចប់។ ​ដោយប្រធានបទ ចំណាប់អារម្មណ៍
​បេតិកភ័ណ្ឌពិភពលោកនៅវៀតណាម សំដៅជួយជ្រោមជ្រែងឆ្នាំទេសចរណ៍​ជាតិ
Thanh Hoa ២០១៥-តភ្ជាប់បេតិកភ័ណ្ឌពិភពលោក បុណ្យទេសចរណ៍​ឆ្នាំ​នេះ ទីក្រុង
ហូជីមិញបានរំលឹកឡើងវិញបណ្ដាកេរ៌្តដំណែលដែលបានអង្គការ​វប្បធម៍
វិទ្យាសាស្ត្រនិងអប់រំអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់​ជា​បេតិកភ័ណ្ឌ
ពិភពលោកដោយការស្ថាបនាស្តង់ទំនិញពិព័ណ៌។ លោក Nguyen Huu Tho ប្រធាន
សមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

        “ថ្ងៃបុណ្យមានឥទ្ធិពលដល់ការត្រិះរិះរបស់សហគមន៍និយាយរួមនិង​ទេសចរណ៍
និយាយដោយឡែកដើម្បីយល់ថាត្រូវការពារបេតិកភ័ណ្ឌរបស់យើង។ ​ប្រធានបទ
នោះក៏មានការជះឥទ្ធិពលដល់ប្រជាជនដំបន់និងពិភពលោក ជួយឲ្យ​គេ​យល់បាន
បេតិកភ័ណ្ឌរបស់វៀតណាមដើម្បីមកទស្សនាលំហែកាយនិង​សហប្រតិបត្តិការ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ