បិទបញ្ចប់សន្និបាតលើកទី ៩ គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២

(VOVWORLD) -ក្រោយរយៈពេល ២ ថ្ងៃធ្វើការមក នារសៀលថ្ងៃទី ២៦ ខែធ្នូ សន្និបាតលើកទី ៩ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី ១២ សម្រេចរបៀបវារៈទាំងមូល ដែលបានដាក់ចេញ។
បិទបញ្ចប់សន្និបាតលើកទី ៩ គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិ កាលទី១២ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថត៖ Phương Hoa/TTXVN)

នៅទីនេះ អង្គសន្និបាតបានផ្ដល់មតិសំខាន់ៗជាច្រើន។ ការិយាល័យនយោបាយបានទទួលយកនូវមតិយោបល់របស់មជ្ឈិម ហើយ គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពគ្នាយ៉ាងខ្ពស់ អនុម័តលើសេចក្ដីសម្រេចចិត្តរបស់សន្និបាត។ ម៉្យាងវិញទៀត អង្គសន្និបាតបានបោះឆ្នោតសម្ងាត់ដោយឧទ្ទេសនាមកម្មាភិបាលនៃគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់សារជាថ្មីថា កម្មាភិបាល និងកិច្ចការកម្មាភិបាលគឺមានសារៈសំខាន់ណាស់ ពោលគឺត្រូវអនុត្តន៍យ៉ាងប្រុងប្រយ័ត្នជាប្រចាំប្រកដោយប្រសិទ្ធភាព សំដៅកសាងជួរកម្មាភិបាលមានចរិយាសម្បត្តិ សមត្ថភាព កិត្យានុភាព។ ក្នុងកិច្ចការកម្មភិបាលនោះ ការរៀបចំកម្មាភិបាលគឺមានអត្ថន័យសំខាន់ណាស់ ក្នុងការធានាកិច្ចការកម្មភិបាលមានរបៀបរាបរយ ក៏ដូចជាឆ្លើយតបនឹងតម្រូវការនាពេលខាងមុខផងដែរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជន និងបក្សគឺជាចម្បង ហើលយកិត្តិយសគឺជាប្រការពិសិដ្ឋដ៏ ថ្លៃថ្លាបំផុតចំពោះមនុស្ស។ ហេតុដូច្នេះហើយ មនុស្សគ្រប់រូបគប្បីប្រយុទ្ធប្រឆាំងនឹងឧបាយកល ទស្សនៈសុខឆ្គងរបស់អនុភាពអមិត្ត។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានលើកឡើងយ៉ាងច្បាស់ថា៖

“ឆ្នាំ ២០១៩ គឺមានសារៈសំខាន់ណាស់ក្នុងការអនុវត្តន៍ដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហសសន្និបាតលើកទី ១២ របស់បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ក៏ដូចជាត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សផងដែរ។ ដូច្នេះ សមាជិក សមាជិការមជ្ឈិម ប្រជាជន និងយុទ្ធជននៅទូទាំងប្រទេសគប្បីស្រុះចិត្តគំនិតគ្នា ពង្រីកសមិទ្ធិផលដែលទទួលបានក្នុងឆ្នាំ២០១៨ដើម្បីបន្តអនុវត្តន៍ល្អនូវរាល់សេចក្ដីសម្រេចចិត្តរបស់មជ្ឈិម រដ្ឋសភា និងរដ្ឋាភិបាល ព្រមទាំងបង្កើតកម្លាំងចលករថ្មី សំដៅសម្រេចដោយជោគជ័យនូវរាល់គោលដៅ  ភារកិច្ចក្នុងឆ្នាំ២០១៩ ក៏ដូចជាភារកិច្ចទាំងអស់ដែលមហាសន្និបាតលើកទី ១២ បានដាក់ចេញផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ