បន្តការផ្លាស់ប្តូរថ្មីថែមទៀតនូវខ្លឹមសារនិងបែបផែននៃកិច្ចការឃោសនានិងអប់រំ

បន្តការផ្លាស់ប្តូរថ្មីថែមទៀតនូវខ្លឹមសារនិងបែបផែននៃកិច្ចការឃោសនានិងអប់រំ - ảnh 1
លោក Le Hong Anh អចិន្ត្រៃយ៍លេខាធិ ការដ្ឋានមជ្ឈឹមបក្សកុម្មុយ
និស្តវៀតណាមថ្លែងមតិក្នុងពិធី


(VOVworld)- បន្តការផ្លាស់ប្តូរថ្មីថែមទៀតនូវខ្លឹមសារនិងបែបផែននៃកិច្ចការ
ឃោសនានិងអប់រំ។ ប្រការនេះត្រូវបានលោក Le Hong Anh អចិន្ត្រៃយ៍លេខាធិ
ការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម សង្កត់ធ្ងន់នៅក្នុងសន្និសីទបូកសរុប
ការងារឃោសនានិងអប់រំឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ធ្នូ នៅ
ទីក្រុងហាណូយ។ ឆ្នាំ២០១៥នេះ ផ្នែកឃោសនានិងអប់រំបានក្តាប់ជាប់នូវសំណូម
ពរ ភារកិច្ចនយោបាយ ដើម្បីអនុវត្តដោយព្រមៗគ្នាលើគ្រប់វិស័យនៃបណ្តាសកម្ម
ភាពផ្សព្វផ្សាយ រួមចំណែកបង្កើតសាមគ្គីភាព ការឯកភាពក្នុងបក្ស និងលើកទឹក
ចិត្តកម្មាភិបាលបក្ខជន ប្រជាជនសំដៅខំប្រឹងប្រែងសម្រេចប្រកបដោយជោគ
ជ័យនូវភារកិច្ចដែលបានដាក់ចេញ។ គណៈកម្មាធិការឃោសនានិងអប់រំក៏បាន
ផ្សព្វផ្សាយបន្ទាន់ទៅកាន់កម្មាភិបាល បក្ខជន និងក្នុងប្រជាជនអំពីតួនាទីសំខាន់
និងសក្តានុភាពរបស់កោះសមុទ្រ ព្រមទាំងមូលដ្ឋានគតិយុត្តិនិងភស្តុតាងប្រវត្តិ
សាស្ត្រអះអាងប្រជុំកោះ​Hoang Saនិង Truong Sa គឺចំណុះអធិបតេយ្យភាពរបស់
វៀតណាម។​ស្តីពីភារកិច្ចឆ្នាំ២០១៦ លោក Le Hong Anh បានអះអាងថា៖

        “បន្តការផ្លាស់ប្តូរថ្មីថែមទៀតនូវខ្លឹមសារនិងបែបផែននៃកិច្ចការឃោសនានិង
អប់រំ ។ ជម្រុញការងារសារព័ត៌មាន ផ្សព្វផ្សាយនិងបង្កើនការជួបសន្ទនា។ ស្រាវ ជ្រាវនិងដាក់ចេញសំណើរប្រកបដោយប្រសិទ្ធិភាព រាំងស្កាត់មិនឲ្យរីករាលដាល ព័ត៌មានអាក្រក់លើបណ្តាញអ៊ីនធ្វើណែត។ អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវ គម្រោងការអភិវឌ្ឍន៍និងគ្រប់គ្រង់សារព័ត៌មានដល់ឆ្នាំ២០២៥ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ