បន្តខិតខំប្រឹងប្រែងជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែល្អប្រសើរ

(VOVWORLD) -ក្នុងសប្តាហ៍កន្លងទៅ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានមានជួបពិភាក្សាជាមួយដៃគូអាមេរិក ដើម្បីបង្កើនទំនាក់ ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងនោះមានជំនួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មអាមេរិក (USCC) ក្រុមប្រឹក្សាអាជីវកម្មអាស៊ាន - អាមេរិក (USABC) និងជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក  Patrick Leahy។
បន្តខិតខំប្រឹងប្រែងជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែល្អប្រសើរ - ảnh 1  ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

នៅជំនួបទាំងនេះ លោក Pham Quang Vinh បានចែករំលែកនិងវាយតម្លៃចំពោះ សារៈសំខាន់នៃការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងអាមេរិក ក៏ដូចជាភាពជោគជ័យនៃបណ្តាដំណើរទស្សនកិច្ចជាន់ ខ្ពស់ជាបន្តបន្ទាប់នៃប្រទេសទាំងពីរក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ។ លោក Pham Quang Vinh ក៏បានថ្លែងអំណរគុណចំពោះលោក Patrick Leahy និងមិត្តភក្តិអាមេរិកដែលបានរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការបង្កើនទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាមនិងអាមេរិកឲ្យកាន់តែអភិវឌ្ឍន៍ដ៏ខ្លាំងក្លាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ