បន្តគ្មានករណីណាមួយឆ្លងជំងឺ COVID-19 ថ្មី អង្គការសុខភាពពិភពវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម

(VOVWORLD) - រហូតមកដល់ម៉ោង ៦ ល្ងាចថ្ងៃទី ២២ ខែមេសា វៀតណាមនៅតែមិនបានកត់ត្រាមានករណីឆ្លងជម្ងឺ COVID-19 ថ្មីនោះឡើយ។ ដូច្នេះ ក្នុងរយៈពេល ៦ ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី ១៧ ដល់ទី ២២ ខែមេសា វៀតណាមមិនមានករណីថ្មី ឆ្លងជំងឺ COVID-19 ទេ។
បន្តគ្មានករណីណាមួយឆ្លងជំងឺ COVID-19 ថ្មី អង្គការសុខភាពពិភពវាយតម្លៃខ្ពស់ចំពោះប្រទេសវៀតណាម - ảnh 1 ទិន្នន័យថ្មីៗបផុតស្តីពីជំងឺ COVID-19 នៅវៀតណាម ព្រឹកថ្ងៃទី ២២ ខែមេសា។ (រូបថត៖ក្រសួងសុខាភិបាលវៀតនាម)

វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ២១៦/២៦៨ នាក់ស្មើនឹង   ៨១ % នៃចំនួនអ្នកជំងឺ COVID-19 ហើយបច្ចុប្បន្ននេះ មានត្រឹមតែអ្នកជំងឺចំនួន ៥២ នាក់ទៀតប៉ុណ្ណោះដែលកំពុងត្រូវបានដាក់នៅដាច់ដោយឡែកនិងសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា។ ក្នុងថ្ងៃទី ២២ ខែមេសា មានអ្នកជំងឺចំនួន ៦ នាក់ទៀតនឹងត្រូវបានប្រកាសជាសះស្បើយផងដែរ។

មុននេះ នាថ្ងៃទី ២១ ខែមេសា អង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំសន្និសីទសារព័ត៌មានតាមអនឡាញដោយជូនដំណឹងអំពីការវិវឌ្ឍន៍នៃជំងឺរាតត្បាត COVID-19 ក្នុងតំបន់ និងវិធានការរបស់ អង្គការសុខភាពពិភពលោកក្នុងការទប់ស្កាត់ជំងឺឆ្លងនេះ ក៏ដូចជាបង្ហាញរាល់     កាលៈទេសៈ ដែលប្រទេសនានានឹងប្រឈមមុខនាពេលអនាគតផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោក Takeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់ប្រទេសមួយចំនួន ក្នុងនោះមានប្រទេសវៀតណាម។  លោក Takeshi Kasai បានបន្ថែមទៀតថា វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញនូវភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព ប្តូរផ្តាច់និងព្រមៗគ្នាពីគ្រប់ថ្នាក់អាជ្ញាធរមូលដ្ឋានជាច្រើនផងដែរ។ យោងតាមការស្ថិតិរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា វៀតណាមគឺជាប្រទេសដែលមានអត្រាឆ្លងជំងឺ COVID-19 លើចំនួនប្រជាជន សរុប ទាបបំផុតទី ២ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដោយមានអត្រា ៣ នាក់ / ១.០០០.០០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ