បន្តជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹងទំនាក់ទំនងភាពជាដៃ​គូយុទ្ធសាស្ត្រ​ទូលំទូលាយ​រវាងវៀតណាម - ជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ៣ មិថុនា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio ចូលជួបសម្ដែងការគួរសម និងពិភាក្សាស្ដីពីទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម - ជប៉ុន។
បន្តជំរុញកិច្ចសហប្រតិបត្តិការនិងពង្រឹងទំនាក់ទំនងភាពជាដៃ​គូយុទ្ធសាស្ត្រ​ទូលំទូលាយ​រវាងវៀតណាម - ជប៉ុន - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Yamada Takio  (រូបថត៖ TTXVN)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូត Yamada Takio ដែលបានធ្វើការយ៉ាងសកម្ម សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានរបស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានសម្តែងក្តីសប្បាយរីករាយចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនបានបន្តអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះលោកប្រធានរដ្ឋកំពុងស្នើឲ្យលោកឯកអគ្គរដ្ឋទូតជប៉ុនបន្តជំរុញជំនួបប្រាស័យទាក់ទងគ្នាថ្នាក់ជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់រវាងប្រទេសទាំងពីរ ព្រមទាំងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាលើកទឹកចិត្ត និងជំរុញសហគ្រាសជប៉ុនពង្រីកការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាមទៀតផង។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Yamada Takio បានអះអាងពីគោលនយោបាយឥតងាករេរបស់រដ្ឋាភិបាលជប៉ុន ដោយគោរពទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងបន្តជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ លើសពីនេះទៅទៀត ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បម្លាស់ប្ដូរឌីជីថល បរិស្ថាន ហើយលោកបានឲ្យដឹងថា វៀតណាមគឺជាគោលដៅវិនិយោគគួរឲ្យទាក់ទាញបំផុតចំពោះសហគ្រាសជប៉ុន ក្នុងដំណើរការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ