បន្តជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន
 |
បន្តជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន |
Vovworld-នាយប់ថ្ងៃទី៥វិច្ឆិកានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិអគ្គលេខា
បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវបានធ្វើជា
អធិបតីពិធីជប់លៀងស្វាគមន៍អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping និង
លោកជំទាវ។ ក្នុងបទថ្លែងមតិស្វាគមន៍ អគ្គលេខា Nguyen Phu Trong បានលើក
ច្បាស់ថា ប្រទេសទាំងពីរវៀតណាមនិងចិនមានទឹកដីជាប់បន្តគ្នាមានចំណង
មិត្តភាពជាប្រពៃណីយូរអង្វែងប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ។
វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចរួមជាមួយចិនខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តនាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-
ចិនអភិវឌ្ឍន៍កាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping បានលើកច្បាស់ថា
ប្រទេសទាំងពីរចិននិងវៀតណាមសុទ្ធតែប្តេជ្ញាក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្ត
ប្តេជ្ញាលើគោលមាគ៌ាសង្គមនិយម ភាគីទាំងពីរបង្កើនសាមគ្គីភាពសហប្រតិបត្តិការរួម
គ្នាអភិវឌ្ឍន៍សមស្របនឹងផលប្រយោជន៍សារវន្តនៃបក្សទាំងពីរប្រទេសទាំងពីរនិង
ប្រជាជននៃប្រទេសទាំងពីរមានផលប្រយោជន៍សំរាប់សន្តិភាពស្ថិរភាពអភិវឌ្ឍន៍នៅ
ដំបន់និងពិភពលោក។ ភាគីចិនសន្យារួមជាមួយភាគីវៀតណាមបន្តជំរុញទំនាក់ទំនង
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យចិន-វៀតណាមអភិវឌ្ឍន៍ដោយឥតឈប់
ឈរ៕