បន្តពង្រឹងនិងពង្រីកការអភិវឌ្ឍន៍លើវិស័យព័ត៌មាននិងផ្សព្វផ្សាយ

(VOVWORLD) -នាថ្ងៃទី២២ធ្នូ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានរៀបចំសន្និសីទ Online បូកសរុប ការងារឆ្នាំ២០១៧ និងអនុវត្តទិសដៅភារកិច្ចឆ្នាំ២០១៨នៅទីតាំងទាំង៤៨លើទូទាំង ប្រទេស។ 
បន្តពង្រឹងនិងពង្រីកការអភិវឌ្ឍន៍លើវិស័យព័ត៌មាននិងផ្សព្វផ្សាយ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ថ្លែងមតិក្នុងសន្និសីទ

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ ធ្ងន់ថា ឆ្នាំ២០១៨ ផ្នែកព័ត៌មាននិងផ្សព្វផ្សាយទាំងមូល បន្តពង្រឹងនិងពង្រីកនូវយន្ត ការគោលនយោបាយសំដៅជម្រុញការអភិវឌ្ឍន៍លើវិស័យព័ត៌មាននិងផ្សព្វផ្សាយ លើកកំពស់មនសិការអំពីសង្គមព័ត៌មាន សេដ្ឋកិច្ចបញ្ញា និងតួនាទីរបស់ព័ត៌មានក្នុង សង្គម។

        ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានចាត់ទុកថា ក្រសួងព័ត៌មាននិង ផ្សព្វផ្សាយគប្បីដើរឈានមុខក្នុងសកម្មភាពផ្សព្វផ្សាយព័ត៌មាន ជាពិសេសគឺរៀបចំ ឡើងវិញ នូវសកម្មភាពរបស់របស់ស្ថាប័នព័ត៌មានក្នុងក្រសួង។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពទាំងអស់ ត្រូវបានអនុវត្តជាក់ស្តែង សមស្របទៅនឹងស្ថានភាពរបស់តំបន់ នីមួយៗនិងត្រឹមត្រូវតាមច្បាប់ដើម្បីបង្កើតការស្រុះចិត្តក្នុងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ