បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម


បន្តសកម្មភាពនៃសម័យប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម - ảnh 1
ប្រធាននិងអគ្គលេខាធិការ IPU រួមជាមួយតំណាងអន្តរជាតិ បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាម (VOV/VNA)

(VOVworld) – នារសៀលថ្ងៃទី ៨ មេសា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
 វៀតណាមបានផ្តល់មតិដល់របាយការណ៍លទ្ធផលនៃមហាសន្និបាតសហភាព
អន្តរសភាពិភពលោកលើកទី ១៣២ (IPU-132) ដែលទើបនឹងត្រូវបានរៀបចំ
ឡើងប្រ កបដោយជោគជ័យនៅទីក្រុងហាណូយវៀតណាម។ រាយការណ៍
ស្តីពីលទ្ធផល នៃ IPU-132 ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភា
វៀតណាម លោក Tran Van Hang បានឲ្យដឹងថា៖ វៀតណាមទទួលជោគជ័យ
ក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះ ក៏ដូចជា សម្មាជិកសកម្មនិងមានទទួលខុសត្រូវ
ក្នុងមហាសន្និបាត IPU-132។ ប្រធាននិងអគ្គលេខាធិការ IPU រួមជាមួយតំណាង
អន្តរជាតិ បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់វៀតណាមដែលមិន
ត្រឹមតែរួម ចំណែកសកម្មក្នុងការងាររៀបចំ ប៉ុណ្ណោះទេ ថែមទាំង នាំចេញ
ប្រធានបទរបស់ សម័យពិភាក្សាពេញអង្គរ ទៀតផង។ ក្រៅពីនោះ បណ្ដា
តំណាងបានអនុម័តលើ “សេចក្តីថ្លែងការរួមទីក្រុងហាណូយ” ដែលបង្ហាញនូវ
ភាពម្ចាស់ការនិងសកម្ម របស់រដ្ឋសភាវៀតណាមក្នុងការធ្វើសមាហរណកម្ម
អន្តរជាតិ។

ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung បានស្នើរថា៖ រដ្ឋសភា
វៀតណាមត្រូវបន្តឃោសនាអំពីលទ្ធផលនៃមហាសន្និបាត IPU-132
ជាពិសេស គឺបណ្ដាខ្លឹមសារអំពីគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព ព្រមទាំង
 អនុវត្តបណ្ដាសេចក្តី សម្រេចចិត្តនិងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ
នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ