បន្តអនុវត្តយ៉ាងខ្លាំងក្លារនូវភារកិច្ចរៀបចំរចនាសម្ព័ន្ធធនគារឡើងវិញ

           

បន្តអនុវត្តយ៉ាងខ្លាំងក្លារនូវភារកិច្ចរៀបចំរចនាសម្ព័ន្ធធនគារឡើងវិញ - ảnh 1
    លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ថ្លែង
                               មតិនៅសន្និសីទ

(VOV)_នាព្រឹកថ្ងៃទី ១៨ធ្នូ នៅរដ្ឋធានីហាណូយ ធនាគារជាតិបាន​រៀបចំសន្និសីទរបស់ផ្នែកទាំងមូលសំដៅវាយតំលៃអំពីលទ្ធផលសកម្ម​ភាពរបស់ធនាគារ ក្នុងឆ្នាំ ២០១៣ និងលាតត្រដាងអនុវត្តភារកិច្ចសមរាប់ឆ្នាំ ២០១៤។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ជួរមុខរបស់ផ្នែកធនាគារ នោះគឺអនុវត្តគោលនយោបាយរូបីយវត្ថុ ប្រកបដោយ​ម៉ត់ចត់ ប្រសិទ្ធិភាព សកម្ម និងសមស្រប ទៅនឹងគោលដៅត្រួតពិនិត្យ​អតិផរណា បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បង្កលក្ខណះ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មខ្ចីទុន…ល។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានសង្កត​ធ្ងន់​ថា​៖

          “ ចំពោះបណ្ដាធនាគារអន់ខ្សោយ ជួបការលំបាក កម្រិតប្រាក់ បំណុកខូចខ្ពស់ ​គ្រប់គ្រងគ្មានតម្លាភាព គឺត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញដោយខ្លួនឯងមុនសិន ហើយរដ្ឋ​នឹងមានការជួយឧបត្ថម្ភ​។ ប្រសិនបើធនាគារជាតិមិនជំរុញការរៀបចំរចនាសម្ព័ន្ធឡើងវិញនោះ នឹងនាំមកនូវបញ្ហាអសកម្ម ​លំបាក និងធ្វើអោយខឿនសេដ្ឋកិច្ចអស្ថិរភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ