បំផុសកម្មវិធី៖គុណភាពមាសជលផលវៀតណាម

បំផុសកម្មវិធី៖គុណភាពមាសជលផលវៀតណាម - ảnh 1
បំផុសកម្មវិធី៖គុណភាពមាសជលផលវៀតណាម

(VOV)_នាព្រឹកថ្ងៃទី៣១មិនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទកាសែត
ស្ដីអំពី៖ពិធីបំផុសកម្មវិធីជ្រើសរើសនិងប្រគល់ជូនកិត្តិនាម” គុណភាព​មាសជលផល
វៀតណាម” សំរាប់អង្គភាព បុគ្គលឆ្នើមចំនួន១០០។ កម្មវិធីនេះ​ត្រូវបានរៀបចំឡើង
ជារៀងរាល់៥ឆ្នាំពីរដង ចាប់ផ្តើមពីឆ្នាំ២០០៩មក។ ​កិត្តិនាម” ​គុណភាព​មាស​ជលផល
វៀតណាម” ត្រូវបានវាយតំលៃទៅលើបទដ្ឋានចំនួន៤គឺ៖​ ប្រសិទ្ធ​ភាពសេដ្ឋកិច្ច ប្រសិទ្ធ
ភាព​សង្គមកិច្ច អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្ម ​ការពារប្រភពធនធាន 
និងបរិស្ថានអេកូឡូស៊ី។ កិត្តិនាមនេះមិនគ្រាន់តែលើកទឹកចិត្តសមូហភាព បុគ្គលនិង
សហគ្រាសនៃផ្នែកជលផល សកម្មផលិតកម្ម លើក​កំពស់តំលៃផលិតផល កសាងនិង
អភិវឌ្ឍន៍ពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រស្រាវជ្រាវ អនុ
វត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុង​ផលិតកម្ម នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច លើកកំ
ពស់កម្លាំងប្រកួតប្រជែងក្នុង​ដំណាក់កាលធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ