បំផុសការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី ៨ "ខ្ញុំស្រឡាញ់វៀតណាម"

(VOVWORLD) -នាព្រឹកថ្ងៃទី ១ មករា នៅទីក្រុងហាណូយអគ្គនាយកដ្ឋានទេសចរណ៍និងទស្សនាវដ្ដីទេសចរណ៍បានបំផុសឡើង ការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី ៨ ដោយប្រធានបទ "ខ្ញុំស្រឡាញ់វៀតណាម"។
បំផុសការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី ៨ បំផុសការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី ៨ "ខ្ញុំស្រឡាញ់វៀតណាម" 

នាព្រឹកថ្ងៃទី ១ មករា នៅទីក្រុងហាណូយអគ្គនាយកដ្ឋានទេសចរណ៍និងទស្សនាវដ្ដីទេសចរណ៍បានបំផុសឡើង ការប្រឡងរូបថតសិល្បៈទេសចរណ៍ទូទាំងប្រទេសលើកទី ៨ ដោយប្រធានបទ "ខ្ញុំស្រឡាញ់វៀតណាម"។ ការប្រឡងនេះបានប្រព្រឹត្តិទៅចាប់ពីខេមករា ដល់ខេមិថុនា ឆ្នាំ ២០១៨ ។ ព្រឹត្តិការណ៍នេះគឺជាសកម្មភាពសំខាន់ សំដៅបង្កើនមូលដ្ឋានឯកសារ ដើម្បីបម្រើសកម្មភាពពន្លឿន ផ្សព្វផ្សាយទេសចរណ៍វៀតណាម។ កម្មវិធីនេះ ក៏រំពឹងថានឹងប្រមូលផ្ដុំឯកសារដ៏វិសេសវិសាល និងសម្បូបែបជាច្រើន ដែលឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃប្រទេសជាតិ ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមតាមរយៈទេសចរណ៍។លោកស្រី Nguyen Thi Thanh Huong អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម និងជាប្រធានគណៈមេប្រយោគការប្រឡងនេះបានឲ្យដឹងថា៖

“ការប្រឡងរូបថតអំពីទេសចរណ៍នេះ បានទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អ្នកថតរូបនិងភ្ញៀវទេសចរ ដើម្បីថតយ៉ាងម៉េចឲ្យបាននូវរូបភាពស្រស់ស្អាតនៅពេលទៅទេសចរណ៍ និងបំពេញការងារ ហើយសំខាន់ជាងនេះ ទៅទៀតគឺកសាងមូលដ្ឋានគ្រឹះទិន្នន័យនៃរូបថតសម្រាប់សកម្មភាពពន្លឿនការផ្សព្វផ្សាយទេសចរណ៍។ តាមរយៈនេះយើងបានជ្រើសរើសរូបថតដែលលេចធ្លោបំផុតសម្រាប់ទឹកដី និងមនុស្សវៀតណាម ដើម្បីប្រើប្រាស់ក្នុងសកម្មភាពផ្សព្វផ្សាយនៅក្នុងប្រទេសក៏ដូចជានៅឯបរទេស។ "

ពិធីប្រគល់ពានរង្វាន់និងការតាំងពិព័រណ៍រូបថត គ្រោងនឹងរៀបចំ ឡើងនាដើមខេ កក្កដា ឆ្នាំ ២០១៨។ គណៈមេប្រយោគ នឹងប្រគល់រង្វាន់លេខ ១ ចំនួន ១ រង្វាន់ រង្វាន់លេខ ២ ចំនួន ២ រង្វាន់ និងរង្វាន់លេខ ៣ ចំនួន ៣ រង្បាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៥ រង្វាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ