បំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៦

បំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃសន្និសីទកាសែតបំផុសខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៦

(VOVworld) - នាថ្ងៃទី២៥ ឧសភា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត
ណាមបានប្រកាសផែនការជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៦
ក្រោមប្រធានបទ “ដើម្បីជីវភាពរស់នៅមានសុវត្ថិភាព បង្ការប្រឆាំងគ្រោះថ្នាក់សំរាប់
កុមារ”។ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ មិថុនា ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ
២០១៦ នឹងរួមមានសកម្មភាពជាច្រើនដូចជា វេទិការកុមារអាស៊ានលើកទី៤នៅ
ទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមប្រធានបទ “អាស៊ានមួយ ទស្សនៈវិស័យ
មួយដើម្បីកុមារ” ព្រមទាំងការចលនាដោយទ្រង់ទ្រាយធំស្ដីអំពីការបង្ការប្រឆាំង
គ្រោះថ្នាក់ របួសសំរាប់កុមារនិយាយរួម ពិសេសគឺបង្ការប្រឆាំងគ្រោះថ្នាក់លង់ទឹក
និងគ្រោះថ្នាក់ចរាចរណ៍និយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ