បំផុសចលនា “ពាក់មួកសុវត្ថិភាពសម្រាប់កុមារ”

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រារព្ធនូវកម្មវិធីដើរថ្មើជើង សំដៅ ចលនាពាក់មួកសុវត្ថិភាពសម្រាប់កុមារគ្រប់រូប។
បំផុសចលនា “ពាក់មួកសុវត្ថិភាពសម្រាប់កុមារ” - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh បានប្រគល់មួកសុវត្ថិភាពនៅក្នុងពិធីនេះ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ បានប្រារព្ធនូវកម្មវិធីដើរថ្មើជើង សំដៅ ចលនាពាក់មួកសុវត្ថិភាពសម្រាប់កុមារគ្រប់រូប ដោយមានការចូលរួមពីលោកឧប នាយករដ្ឋមន្រ្តី Truong Hoa Binh ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ជាតិ និង ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Umeda Kunio រួមទាំងកូនសិស្សប្រ មាណ ៣.០០០ នាក់ ដែលជាសិស្សថ្នាក់ទី ១ នៅទីក្រុងហាណូយផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានសម្តែងនូវគោលបំណងថា សិស្សានុសិស្សលើទូទាំងប្រទេស ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីស្វែងយល់កាន់តែច្បាស់និងអនុវត្តតាមច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ជាពិសេសបំពាក់អោយខ្លួនឯង នូវតម្លៃវប្បធម៌ប្រកបដោយសុវត្ថិភាពដើម្បីបោះជំហានទៅអនាគត។ ទន្ទឹមជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី បានបំផុសយុទ្ធនាការ “ពាក់មួកសុវត្ថិ ភាពសម្រាប់កុមារ” ជាផ្លូវការហើយបានជំរុញឱ្យឪពុកម្តាយ ជីដូន ជីតា ពោលគឺអ្នកគ្រប់គ្នាប្តេជ្ញាអនុវត្តន៍តាមយុទ្ធនាការនេះ។

សូមគូសបញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់និងបង្កើនអត្រាពាក់ មួកសុវត្ថិភាពសម្រាប់កុមារ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះគឺជាការជំរុញទឹកចិត្តរួមមួយសម្រាប់សង្គមទាំងមូល ឱ្យពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូទោចក្រយានយន្តនិងកង់អគ្គិសនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ