“បំភ្លឺអនាគត" ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

(VOVWORLD) - កម្មវិធី ជាមួយនឹងបទយកការណ៍ និងការជួបប្រាស្រ័យជាមួយជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ បានផ្តល់ឱ្យទស្សនិកជន នូវទិដ្ឋភាពជាក់ស្តែងបំផុត អំពីផលវិបាកធ្ងន់ធ្ងរនៃជាតិគីមីពុលក្នុងសម័យសង្រ្គាម។ 

“បំភ្លឺអនាគតការសម្ដែងសិល្បៈក្នុងកម្មវិធី។ (រូបថត៖ qdnd.vn)
កាលពីយប់ថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ មជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមីពុល
ពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម បានសម្របសម្រួលជាមួយ ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីននិងជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម (ការិយាល័យលេខ ៧០១) និងមជ្ឈមណ្ឌលវិទ្យុ -ទូរទស្សន៍កងទ័ព បានរៀបចំកម្មវិធីសិល្បៈដោយ ប្រធានបទ "បំភ្លឺអនាគត"។ នេះជាសកម្មភាពដើម្បីឆ្ពោះទៅការរំលឹកខួបលើកទី ៦៣ នៃគ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០២៤) ទិវាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (១០ សីហា) និងខួបលើកទី ២០ ទិវាបង្កើត សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌ លឿងទុំ/ឌីអុកស៊ីតវៀតណាម (២០០៤-២០២៤)។
កម្មវិធី ជាមួយនឹងបទយកការណ៍ និងការជួបប្រាស្រ័យជាមួយជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ បានផ្តល់ឱ្យទស្សនិកជន នូវទិដ្ឋភាពជាក់ស្តែងបំផុត អំពីផលវិបាកធ្ងន់ធ្ងរនៃជាតិគីមីពុលក្នុងសម័យសង្រ្គាម។ ខ្លឹមសារកម្មវិធីក៏បង្ហាញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ សមាគមគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការជួយឧបត្ថម្ភរបស់ប្រជាជន សប្បុរសជន ក្នុងស្រុក និងមិត្តភក្តិអន្តរជាតិក្នុងការងារជំនះពុះពារលើផលវិបាកនៃជាតិគីមីពុល ការ ថែទាំជួយទំនុកបម្រុង និងការតស៊ូដណ្ដើមយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ ជាពិសេសការជួយឧបត្ថម្ភនូវរបរចិញ្ចឹមជីវិតប្រកបដោយប្រសិទ្ធភាព សម្រាប់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។
នៅក្នុងកម្មវិធីនេះ គណៈកម្មការរៀបចំ បានទទួលការគាំទ្រពីអង្គការ បុគ្គល ទស្សនិកជនទូរទស្សន៍ទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ដែលរួមដៃគ្នាចូលរួមវិភាគ ទានជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ