ប្រកាសការនាំចេញផ្លែមៀន Son La

(VOVWORLD) - នាថ្ងៃទី៣ ខែសីហា នៅស្រុក Song Ma ខេត្ត Son La បានរៀបចំពិធី ប្រកាសការនាំចេញផ្លែមៀន Son La ទៅកាន់ទីផ្សារអាមេរិកនិងចិន។
ស្រុក Song Ma នៃខេត្ត Son La ជាស្រុកមួយក្នុងចំណោមស្រុកដែលមាន ផ្ទៃដីដាំដើមមៀនធំបំផុតទូទាំងប្រទេស ដោយ៦៧០០ហិកតា ដែលក្នុងនោះមាន ៣០០ហិកតា ត្រូវបានដាំនិងថែទាំតាមបទដ្ឋាន VietGap និង២២ហិកតា ត្រូវបានផ្ដល់សច្ចាប័ណ្ណដាំផ្លែមៀននាំចេញ។ ក្នុងឆ្នាំ២០១៨ ស្រុក Song Ma បាននាំចេញផ្លែមៀនស្រស់ចំនួន៣០០តោនទៅឯបរទេស ហើយក្នុងឆ្នាំ២០១៩ គ្រោងនឹងនាំចេញផ្លែមៀនចំនួន៦០០០តោនទៅកាន់អាមេរិក កូរ៉េខាងត្បូងនិង ចិន ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ