ប្រកាសគណប្រតិភូយុវជនវៀតណាម ដែលចូលរួម SSEAYP ឆ្នាំ​២០១៩

(VOVWORLD) -គោលដៅនៃកម្មវិធីនេះគឺ បង្កើនការយល់ដឹងគ្នា ចំណងសាមគ្គីភាព មិត្តភាពរវាងជប៉ុន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។
ប្រកាសគណប្រតិភូយុវជនវៀតណាម ដែលចូលរួម SSEAYP ឆ្នាំ​២០១៩ - ảnh 1 ប្រកាសគណប្រតិភូយុវជនវៀតណាម ដែលចូលរួម SSEAYP ឆ្នាំ២០១៩ (រូបថត៖ គណចាត់តាំង)

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ - ជប៉ុន (The Ship for Southeast Asian and Japanese Youth Programme; ហៅកាត់ថា៖ SSEAYP) គឺជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិប្រចាំឆ្នាំដែលរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុននិងប្រទេសជាសមាជិកអាស៊ាnទាំង ១០។ គោលដៅនៃកម្មវិធីនេះគឺ បង្កើនការយល់ដឹងគ្នា ចំណងសាមគ្គីភាព មិត្តភាពរវាងជប៉ុន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

ដំណើរការ   SSEAYP ឆ្នាំ ២០១៩ នឹងឆ្លងកាត់ប្រទេសចំនួន ៥ គឺ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងម៉ាឡេស៊ីចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ១៣ ខែធ្នូ។យុវជនក្នុងតំបន់នឹងមានឱកាសពង្រីកចក្ខុវិស័យ ឆ្ពោះទៅពិភពលោក ក៏ដូចជាពង្រីករាល់សម្ថភាពរបស់ខ្លួនតាមរយៈសកម្មភាពនៃនាវា Nippon Maru ។

ជាពិសេស គោលដៅដំបូងក្នុងដំណើរ SSEAYP ឆ្នាំ ២០១៩ គឺជាវៀតណាម។ នាវា Nippon Maru នឹងចូលចតនៅទីក្រុងហូជីមិញនាថ្ងៃទី ១០ ខែតុលា ហើយនឹងស្នាក់នៅទីនេះក្នុងរយៈពេល ៣ ថ្ងៃ។ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់គណៈប្រតិភូវៀតណាមសំដៅឧទ្ទេសនាម និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិទៅកាន់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ