ប្រកាស​បទចម្រៀង​​ផ្លូវ​ការ​នៃ ​ SEA Game ៣១

(VOVWORLD) - បទចម្រៀងនេះបានបង្ហាញពីសារនៃការអភិវឌ្ឍ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងមិត្តភក្កិអន្តរជាតិ ជាមួយនឹងពាក្យស្លោកនៃស៊ីហ្គេម ៣១ គឺ “ដើម្បីតំបន់អាស៊ីអាគ្នេយ៍ដ៏រឹងមាំ”
ប្រកាស​បទចម្រៀង​​ផ្លូវ​ការ​នៃ ​ SEA Game ៣១ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong ជូនផ្កាដល់តន្ត្រីករ Huy Tuan (រូបថត៖ Ngoc Anh)

នាថ្ងៃទី២០ ខែមិនា នៅទីក្រុងហាណូយ ក្នុងក្របខណ្ឌនៃ” កម្មវិធីរុងរឿងកីឡាវៀតណាម” គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (ស៊ីហ្គេម ៣១) បានប្រកាសបទចម្រៀងផ្លូវការរបស់ស៊ីហ្គេម ៣១ ដែលមានចំណងជើងថា “ចូរចែងចាំងពន្លឺ” (ឈ្មោះជាភាសាអង់គ្លេសគឺ Let's shine) របស់អ្នកនិពន្ធ Huy Tuan ច្រៀងដោយតារាចម្រៀង២រូបគឺ Tung Duong និង Van Mai Huong សម្តែងដោយផ្ទាល់នៅក្នុងកម្មវិធី។

បទចម្រៀងនេះមានចង្វាក់ភ្លេងរីករាយ ខ្លាំងមាំមួន បង្កើតថាមពល និងនាំមកនូវមោទនភាពសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ដែលបានប្រព្រឹត្តិទៅនៅវៀតណាម។ ខ្លឹមសារនៃបទចម្រៀងបានបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីអង់អាចក្លាហានមោះមុត និងមោទនភាពរបស់ប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាម។

បទចម្រៀងនេះបានបង្ហាញពីសារនៃការអភិវឌ្ឍ សាមគ្គីភាព និងមិត្តភាពរវាងវៀតណាមនិងមិត្តភក្កិអន្តរជាតិ ជាមួយនឹងពាក្យស្លោកនៃស៊ីហ្គេម ៣១ គឺ “ដើម្បីតំបន់អាស៊ីអាគ្នេយ៍ដ៏រឹងមាំ”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ