ប្រកាសរបាយការណ៍ស្ដីពីផលិតកម្ម អាជីវកម្មរបស់អង្គភាពអាជីវកម្ម FDI ក្នុងដំណាក់កាល ២០០០-២០១៣

ប្រកាសរបាយការណ៍ស្ដីពីផលិតកម្ម អាជីវកម្មរបស់អង្គភាពអាជីវកម្ម FDI  ក្នុងដំណាក់កាល ២០០០-២០១៣ - ảnh 1
ប្រកាសរបាយការណ៍ស្ដីពីផលិតកម្ម អាជីវកម្មរបស់អង្គភាពអាជីវកម្ម FDI ក្នុងដំណាក់កាល ២០០០-២០១៣(TTXVN)

(VOV)_តាមរបាយការណ៍ដោយក្រសួងផែនការនិងវិនិយោគវៀត​ណាម ទើប
នឹងបាន ប្រកាសថា៖ ដល់ចុងឆ្នាំ ២០១៣ នៅវៀតណាមមានអង្គភាពអាជីវកម្មមាន
ទុន វិនិយោគផ្ទាល់ពីបរទេសចំនួនជិត៩១០០អង្គភាព កើន៦ដង បើ​ប្រៀងនឹងរយៈ ពេលដូចគ្នានាឆ្នាំ ២០០០។ គំណើនគិតជាមធ្យម ក្នុងដំណាក់កាលពីឆ្នាំ ២០០០
 ដល់ឆ្នាំ​២០១៣ ​គឺ១៦%ក្នុង១ឆ្នាំ។ 

          តាមការវាយតំលៃរបស់ក្រសួងផែនការនិងវិនិយោគថា៖ មណ្ឌល​មានទុន​វិនិយោគពីបរទេសបានរួមវិភាគទានកាន់តែច្រើន​ សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច  សង្គម របស់ប្រទេសជាតិ។ ក្នុងឆ្នាំ ២០១៣ ផលចំណេង​នៃបណ្ដា​អង្គភាពអាជីវ
កម្មមានទុន​វិនិយោគពីបរទេសស្រូបយកជាង​៤៥% នៃចំណេញសរុប​ និង៣០,៥%  នៃទឹកប្រាក់បង់ថវិការដ្ឋ របស់មណ្ឌលអង្គភាពអាជីវកម្មទាំងមូល។

          នាពេលខាងមុខនេះ ក្រសួងផែនការនិងវិនិយោគវៀតណាមបន្តស្នើរដ្ឋាភិ
បាល​ពិនិត្យមើលបរិយាកាសវិនិយោគ បង្កើនតម្លាភាព និង​ស្ថិរភាពសំរាប់វិនិយោ
គិន​បរទេស ​ដើម្បីវៀតណាម​ជាទីមកដល់របស់វិនិយោគិននានាតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ