ប្រកាសលទ្ធផលការស្ទង់មតិរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកស្រី Caitlin Wiesen នាយិកាជាតិ UNDP ប្រចាំ វៀតណាម បានឲ្យដឹងថា អ.ស.បនិង UNDP ប្រចាំវៀតណាមមានបំណង់ជួយ ឧបត្ថម្ភយុវជនវៀតណាមចូលរួមយ៉ាងសកម្មនិងឧស្សាហ៍ព្យាយាមថែមទៀតទៅក្នុងការអភិវឌ្ឍប្រទេសជាតិ។
ប្រកាសលទ្ធផលការស្ទង់មតិរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព - ảnh 1 យុវជនចូលរួមដាំព្រៃឈើ (រូបថត៖ TTXVN)


នាថ្ងៃទី២ កុម្ភៈនៅរដ្ឋធានីហាណូយ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានសហការជាមួយការិយាល័យអភិវឌ្ឍន៍ដោយចីរភាព ក្រសួងផែនការនិងវិនិយោគវៀតណាម និងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ដោយចីរភាព (CSDS) ប្រកាសលទ្ធផលការស្ទង់មតិរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ថ្លែងមតិនៅទីនេះ លោកស្រី Caitlin Wiesen នាយិកាជាតិ UNDP ប្រចាំវៀតណាម បានឲ្យដឹងថា អ.ស.បនិង UNDP ប្រចាំវៀតណាមមានបំណង់ជួយឧបត្ថម្ភយុវជនវៀតណាមចូលរួមយ៉ាងសកម្មនិងឧស្សាហ៍ព្យាយាមថែមទៀតទៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ដើម្បីទទួលបានប្រការនេះ លោកស្រី Wiesen ចាត់ទុកថា ចាំបាច់ត្រូវលើកកំពស់ការយល់ដឹងរបស់យុវជនអំពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ហើយបង្កលក្ខណៈងាយស្រួលសំរាប់យុវជនដើម្បីរួមវិភាគទានផ្ទាល់ទៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ