ប្រកាសសេចក្តីសង្ខេបអំពីសន្និដ្ឋាននៃការស៊ើបអង្កេតរុស្ស៊ីធ្វើអន្តរាគមន៍លើការបោះឆ្នោតអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៤ ខែមីនា រដ្ឋមន្ត្រីយុត្តិធម៌ លោក William Barr បានប្រកាស សេចក្ដីសង្ខេបអំពី «សន្និដ្ឋានជាមូលដ្ឋាន» នៃការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេស លោក Robert Mueller ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ប្រទេសរុស្ស៊ីពីបទធ្វើអន្តរាគមន៍លើការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១៦។
ប្រកាសសេចក្តីសង្ខេបអំពីសន្និដ្ឋាននៃការស៊ើបអង្កេតរុស្ស៊ីធ្វើអន្តរាគមន៍លើការបោះឆ្នោតអាមេរិក - ảnh 1 រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller

នៅក្នុងរបាយការណ៍សង្ខេបមួយដែលផ្ញើទៅកាន់រដ្ឋសភា លោក William Barr បានអះអាងថា ការស៊ើបអង្កេតរបស់លោក Robert Muller មិនបានរកឃើញភស្តុតាងដែលបង្ហាញថា ក្រុមឃោនារកសម្លេងឆ្នោតរបស់ប្រធានាធិបតីអាមេរិកលោក  Donald Trump បានឃុបឃិតជាមួយរុស្ស៊ីនោះទេ។ លោក Robert Mueller ក៏មិនបានលើកឡើងសន្និដ្ឋានថា តើមានភស្តុតាងណាមួយដែលបញ្ជាក់ពីការរារាំងដល់ការអនុវត្តច្បាប់លោក  Donald Trump ដែរឬទេ។ សារលិខិតដែលបានប្រកាសដោយរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក បានកត់សម្គាល់អំពីការបញ្ចប់ការស៊ើបអង្កេតអស់រយៈពេល ២២ ខែរបស់រដ្ឋអាជ្ញាពិសេស លោក Robert Muller ដែលជាអតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI) អំពីការចោទប្រកាន់ទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ