ប្រគល់ពានរង្វាន់នៃការប្រឡង ស្តីពី “ មេម័រDien Bien “

                         

ប្រគល់ពានរង្វាន់នៃការប្រឡង ស្តីពី “  មេម័រDien Bien  “ - ảnh 1
កងទ័ពវៀតណាមទាញកាំភ្លើងធំក្នុងយុទ្ឋនាការ Dien Bien Phuឆ្នាំ១៩៥៤(រូបថត​VNA)។

Vovworld- ព្រឹកថ្ចៃទី១៥មេសាវិទ្យុសំលេងវៀតណាមសហការជាមួយមជ្ឈឹម
សមាគមអតីតយុទ្ឋជនវៀតណាមនិងសម្ព័ន្ឋក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម
បានបូកសរុបការ ប្រឡង ស្តីពី “  មេម័រ​Dien Bien   “។នេះជាសកម្មភាព១ក្នុង
ចំណោមសកម្មភាពជាក់ស្តែងឆ្ពោះទៅខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ
Dien Bien Phu (ថ្ងៃទី៧ឧសភា១៩៥៤- ថ្ងៃទី៧ឧសភា២០១៤)។ក្រោយរះពេលជិត
១ឆ្នាំបំផុសឡើងគណះចាត់តាំងការប្រឡងទទួលបានបទប្រឡងជាង១៨០០របស់
អតីតយុទ្ឋជន អតីតយវជនស្ម័គ្រចិត្តនិងប្រជាជនគ្រប់ស្រទាប់មកពីគ្រប់ទិសទីក្នុង
ទូទាំងប្រទេស។បទប្រឡងទាំងឡាយបានកត់ត្រាឡើងវិញនូវព្រិត្តិការណ៍និងរឿង
និទានគួរឲ្យរំ​ជួលចិត្តក្នុងយុទ្ឋនាការ Dien Bien Phu។តាមរយះនោះរួមចំណែក
ពង្រីកមោទនភាពរបសឋ់ជនម្នាក់ៗអំពីជ័យជំនះDien Bien Phuរួមជាមួយបក្សទាំង
មូលប្រជាជនទាំងមូលមិងកងទ័ពទាំងមូលពង្រីកស្មារតីប្តេជ្ញាប្រយុទ្ឋនិងប្តេជ្ញាឈ្នះ
នៃជ័យជំនះDien Bien Phuក្នុងបុព្វហេតុកសាងការពារមា​តុប្រទេសនាសព្វថ្ងៃ។
ក្នុងឳកាសនេះគណះចាត់តាំងបានប្រគល់ពានរង្វាន់ដល់បុគ្គលលឹកនិងសមូហភាព
ចំនួន៥១។លោកNguyen Trong Can  ​ជាជន១នាក់ដែលដណ្តើមបានរង្វាន់លើកទឹក
ចិត្តដោយវណ្ណកម្ម” សម័យ១នៅDien  ​Bien “ចែករំលែកថា៖“ខ្ញុំបានចូលរួមយុទ្ឋនាការ
Dien Bien Phu ពេលមានអាយុ១៨ឆ្នាំតែប៉ុណ្ណោះ។  គោលដៅចូលរួមការប្រឡងនេះ
របស់ខ្ញុំគឺសរសរអំពីការពិតជាក់ស្តែងដែល ខ្ញុំតែងតែសង្កេតឃើញក្នុងយុទ្ឋនាការ
ដែលក្នុងនោះមានការជីកលេណដ្ឋានហុំព័ទ្ឋទីតាំងរបស់ខ្មាំងសត្រូវជាដើម។“
មជ្ឈឹមសមាគមអតីតយុទ្ឋជនវៀតណាមនឹងបោះពុម្ភផ្សាយសៀវភៅ ស្តីពី “  មេម័រ​
Dien Bien  “មុនថ្ងៃទី៧ឧសភាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ