ប្រគល់ពានរង្វាន់នូវែលហ្សេឡង់-អាស៊ានសម្រាប់បុគ្គលឆ្នើមវៀតណាម៤រូប

(VOVworld)-នាយប់ថ្ងៃទី១៦វិច្ឆិកានៅទីក្រុងហាណូយ ស្ថានទូត នូវែលហ្សេឡង់
ប្រចាំនៅវៀតណាមបានរៀបចំពិធីប្រគល់ពានរង្វាន់នូវែលហ្សេឡង់-អាស៊ាន។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀត
ណាម​លោក Nguyen Thien Nhan និងនាយក រដ្ឋមន្ត្រីនូវែលហ្សេឡង់លោក John
Key។ បុគ្គលឆ្នើមរបស់វៀតណាមដែល បានទទួលពានរង្វាន់នេះរួមមានលោកស្រី
Ton Nu Thi Ninh ទីប្រឹក្សាកិត្តិ យសរបស់មូលនីធិអាស៊ី-នូវែលហ្សេឡង់ លោកស្រី
Mai Kieu Lien អគ្គ នាយិការក្រុមហ៊ុនទឹកដោះគោវៀតណាម លោក Tran Duc Lam នាយកប្រតិបត្តិក្រុមហ៊ុន Tran Duc Homes និងលោក Nguyen Xuan Vang ប្រធាន
នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាម។ រហូតមកដល់ពេលនេះ ពានរង្វាន់ នូវែលហ្សេឡង់-អាស៊ាន ត្រូវបានប្រគល់ជូន
បុគ្គលចំនួន៤០មកពីប្រទេសអាស៊ានទាំង១០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ