ប្រគល់សេចក្តីសម្រេច​របស់ប្រធានរដ្ឋ ជូន​ចំពោះនាយទាហាន​រក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ជូនចំពោះនាយទាហានដែលទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA)។

នៅក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចជូនចំពោះលោកវរៈសេនីត្រី Su Tan Phi Long ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; លើកសរសើរនាយកដ្ឋានរក្សាសន្តិភាពវៀតណាមដែលបានបំពេញល្អការងារត្រៀមរៀបចំ បណ្តុះបណ្តាល និងបង្កើតធនធានមនុស្សសម្រាប់ភារកិច្ចដ៏សំខាន់នេះ។  អនុរដ្ឋមន្ត្រី Hoang Xuan Chien បានស្នើឱ្យ វរៈសេនីត្រី Su Tan Phi Long ពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម បង្ហាញពីស្មារតីទទួលខុសត្រូវ ម្ចាស់ការសិក្សារៀនសូត្រ និងសហការយ៉ាងសកម្មជាមួយសហការីអន្តរជាតិ បង្ហាញប្ញទ្ធានុភាពនិងសមត្ថភាពវិជ្ជាជីវៈ តាមនោះ រីកសាយភាយគុណសម្បត្តិដ៏ល្អប្រសើរ របស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជារូបភាពប្រទេសជាតិ និងប្រជាជនវៀតណាម។

ប្រគល់សេចក្តីសម្រេច​របស់ប្រធានរដ្ឋ ជូន​ចំពោះនាយទាហាន​រក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Hoang Xuan Chien បានប្រគល់សេចក្តីសម្រេចចិត្តជូនចំពោះលោកវរៈសេនីត្រី Su Tan Phi Long ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ VOV

យោងតាមនាយកដ្ឋានរក្សាសន្តិភាពវៀតណាម រហូតមកដល់ពេលនេះ នាយទាហាននិងយុទ្ធជនជំនាញជិត ១.១០០នាក់ ត្រូវបានក្រសួងការពារប្រទេសដាក់ពង្រាយតាមទម្រង់បុគ្គលនិងអង្គភាព។ នាពេលខាងមុខ នឹងមានបុគ្គលនិងកងកម្លាំងឆ្នើមរបស់វៀតណាមកាន់តែច្រើន ចូលរួមចំណែកក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ