ប្រគល់ស្ថានីយ៍ទូរទស្សន៍ digital មកវិទ្យុសម្លេងវៀតណាមជាផ្លូវការ

ប្រគល់ស្ថានីយ៍ទូរទស្សន៍ digital មកវិទ្យុសម្លេងវៀតណាមជាផ្លូវការ - ảnh 1
ប្រគល់ស្ថានីយ៍ទូរទស្សន៍ digital មកវិទ្យុសម្លេងវៀតណាមជាផ្លូវការ (VOV)

        Vovworld-ពិធីប្រគល់ស្ថានីយ៍ទូរទស្សន៍ digital (VTC) មកវិទ្យុ​សម្លេង​វៀត​
ណាម (VOV) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧មិថុនា ដោយមានការចូលរួម​របស់
​ភាគី​ប្រគល់គឺលោក Truong Minh Tuan អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយ
ដំណាង​ភាគីទទួលគឺលោក Nguyen Dang Tien អគ្គនាយក​វិទ្យុ​សម្លេង​វៀតណាម។​

        ថ្លែងមតិនៅពិធីប្រគល់នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក
Nguyen Bac Son បានចាត់ទុកថា ការប្រគល់ VTC ដោយមាន​កាណាល់​ទូរទស្សន៍
​ចំនួន១៥ជាឧត្តមភាពដ៏ធំធេងមួយសំរាប់វិទ្យុសម្លេងវៀតណាម។​ នេះ​គឺ​ជាការរៀប
បញ្ចូលសមស្របនឹងគោលការណ៍គោលមាគ៌ារបស់បក្សកុម្មុយនីស្ត​វៀតណាម
ពិសេសគឺក្នុងការរៀបចំឡើងវិញបណ្ដាស្ថាប័នសារព័ត៌មានពីឥឡូវ​ដល់ឆ្នាំ២០២៥។
រីឯលោក Nguyen Dang Tien បានសង្កត់ធ្ងន់ថា ការដែល​ VTC ក្លាយទៅជាស្ថាប័ន
ចំណុះវិទ្យុសម្លេងវៀតណាមជាឱកាសអភិវឌ្ឍន៍ដ៏ធំធេង​ចំពោះវិទ្យុសម្លេងវៀតណាម
ជាស្ថាប័នសារព័ត៌មានស្នូលមួយរបស់បក្សនិងរដ្ឋ​មាន​ប្រពៃណីប្រវត្តិសាស្ត្រក្នុង
អំឡុង៧០ឆ្នាំកន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ