ប្រគល់អំណោយបុណ្យតេតជាង ១.២០០កញ្ចប់ជូនដល់ជនក្រីក្រក្នុងខេត្តចំនួនពីរគឺ Vinh Phuc និង Dak Lak

(VOVWORLD) - ក្នុងឱកាសបុណ្យតេតឆ្នាំម្សាញ់សប្តស័ក ២០២៥ នេះ នៅតាមមូលដ្ឋានបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីថែទាំនិងនាំយកបុណ្យតេតជូនដល់ជនក្រីក្រ និងប្រជាពលរដ្ឋដែលជួបការលំបាក។

នារសៀលថ្ងៃទី ១៦ មករា គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc បានរៀបចំកម្មវិធីបុណ្យតេតនៃសេចក្តីសប្បុរសធម៌ ២០២៥ និង “ផ្សារបុណ្យតេតសប្បុរសធម៌” សម្រាប់ជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកក្នុងតំបន់។ អញ្ជើញចូលរួមក្នុងកម្មវិធីមានឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son; ប្រធានសមាគមកាកបាទក្រហមវៀតណាម Bui Thi Hoa។ ក្នុងឱកាសនេះ គណៈប្រតិភូបានប្រគល់អំណោយបុណ្យតេតចំនួន ៥២០ កញ្ចប់ជូនដល់ជនក្រីក្រ និងកម្មករក្នុងស្ថានភាពលំបាកក្នុងខេត្ត Vinh Phuc; ក្រៅពីនោះ សហព័ន្ធសហជីពពលកម្មវៀតណាម និងកាកបាទក្រហមខេត្ត បានប្រគល់អំណោយបុណ្យតេតដល់កម្មករចំនួន២០នាក់ ដែលមានស្ថានភាពលំបាកក្នុងខេត្ត។

ប្រគល់អំណោយបុណ្យតេតជាង ១.២០០កញ្ចប់ជូនដល់ជនក្រីក្រក្នុងខេត្តចំនួនពីរគឺ Vinh Phuc និង Dak Lak - ảnh 1គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc រៀបចំកម្មវិធី បុណ្យតេតសប្បុរសធម៌ ឆ្នាំ ២០២៥ និង "ផ្សារតេតសប្បុរសធម៌" សម្រាប់ជនក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកនៅក្នុងតំបន់។ រូបថត៖ Hoang Hung/VNA

នាថ្ងៃដដែល នៅឃុំ Cuor Dang (ស្រុក Cu M'Gar) សមាគមកាកបាទក្រហមខេត្ត Dak Lak បានសម្របសម្រួលជាមួយអ្នកឧបត្ថម្ភរៀបចំកម្មវិធី "និទាឃរដូវនៃក្តីស្រឡាញ់ - បុណ្យតេតចែករំលែក ឆ្នាំ២០២៥។ គណៈកម្មាធិការរៀបចំបានប្រគល់អំណោយចំនួន ៣៥០កញ្ចប់ ជូនដល់គ្រួសារក្រីក្រចំនួន ៣៥០ ដែលមានស្ថានភាពលំបាក។ ទាំងនេះគឺជាតំបន់ដែលមានប្រជាជនជនជាតិភាគតិចច្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនមួយផ្នែកនៅតែប្រឈមនឹងការលំបាកជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ