ប្រគល់អនុស្សាវរីយ៍សញ្ញាដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ សំរាប់សាស្ត្រាចារ្យអាមេរិក

ប្រគល់អនុស្សាវរីយ៍សញ្ញាដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ សំរាប់សាស្ត្រាចារ្យអាមេរិក - ảnh 1


(VOVworld) - នាថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយរបស់វៀតណាម ប្រធានសម្ព័ន្ធ
បណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានប្រគល់អនុស្សាវរីយ៍
សញ្ញា”ដើម្បីសន្តិភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ”ជូនសាស្ត្រាចារ្យ Frederick
Brown នៃសាលាស្រាវជ្រាវអន្តរជាតិ (SAIS)របស់អាមេរិក។រង្វាន់នេះគឺសំដៅ
ទទួលស្គាល់និងលើកដង្កើនរាល់ការរួមវិភាគទានរបស់សាស្រ្តាចារ្យ Frederick
Brown ក្នុងដំណើរការសម្រុះសម្រួល ផ្សានូវស្លាកស្នាមសង្គ្រាមឡើងវិញ និង
អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំង២វៀតណាមនិងអាមេរិក។សាស្រ្តាចារ្យ​
Frederick Brown បានសម្ដែងកិត្តិយសដោយទទួលបានរង្វាន់ដ៏ថ្លៃថ្នូរនេះ ហើយ
ឲ្យដឹងថា នាពេលខាងមុខនឹងបន្តជួយឧបត្ថម្ភវៀតណាម រួមចំណែកបង្កើនថែម
ទៀតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ