បារាំង៖ ជនប្រដាប់អាវុធមួយរូបបើកបុកទៅលើប៉ូលីសនៅមហាវិថី Champs Elysees

(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា ប៉ូលីសបារាំងបានឲ្យដឹងថា៖ បុរសប្រដាប់ អាវុធមួយរូបបានបើករថយន្តបុកទៅលើរថយន្តរបស់កំលាំងប៉ូលីសនៅមហាវិថី  Champs Elysees នៅរដ្ឋធានីប៉ារីស។ 
បារាំង៖ ជនប្រដាប់អាវុធមួយរូបបើកបុកទៅលើប៉ូលីសនៅមហាវិថី Champs Elysees  - ảnh 1 បារាំង៖ ជនប្រដាប់អាវុធមួយរូបបើកបុកទៅលើប៉ូលីសនៅមហាវិថី Champs Elysees 

(VOVworld) – នាថ្ងៃទី ១៩ មិថុនា ប៉ូលីសបារាំងបានឲ្យដឹងថា៖ បុរសប្រដាប់ អាវុធមួយរូបបានបើករថយន្តបុកទៅលើរថយន្តរបស់កំលាំងប៉ូលីសនៅមហាវិថី  Champs Elysees នៅរដ្ឋធានីប៉ារីស។ បន្ទាប់ពីរថយន្តនេះឆេះផ្ទុះឡើង មុខសញ្ញានេះ ត្រូវបានចាប់ខ្លួនភា្លមមួយរំពេច ប៉ុន្តែ ត្រូវស្លាប់ដោយការរងរបួសដ៏ធ្ងន់ធ្ងរ។ ប៉ូលីសបារាំងបានជូនដំណឹងថា៖ គ្មានជនរងគ្រោះណាមួយក្នុងរឿងហេតុលើកនេះ ហើយស្ថានភាពត្រូវបានត្រួតពិនិត្យ។ នាបច្ចុប្បន្ន មិនច្បាស់លាស់ថា៖ នេះគឺជាឧប្បទ្ទវហេតុឬការវាយប្រហារដោយគ្រោងទុកមុនដែរឬទេ ប៉ុន្តែតាមការធ្វើសើបអង្គេតថា៖ រឿងហេតុនេះភាគច្រើនអាចជាការវាយប្រហារដោយគ្រោងទុកមុន។ លើគេហទំព័រ Twitter កំលាំងប៉ូលីសបានព្រមានប្រជាពលរដ្គប្បីជៀសវាងទីកន្លែងកើតហេតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ