បារាំង៖ បាតុកម្មផ្ទុះឡើងក្នុងទូទាំងប្រទេសសំដៅប្រឆាំងជំទាស់នឹងកំណែទម្រង់របស់ប្រធានាធិបតីលោក Macron

(VOVWORLD) - នាថ្ងៃទី២៦ ឧសភា មនុស្សរាប់សែននាក់នៅទីក្រុងធំៗនៃប្រទេសបារាំងបានធ្វើបាតុកម្មប្រឆាំងជំទាស់នឹងកំណែទម្រង់នានារបស់ប្រធានាធិបតីលោក Emmanuel Macron។ 

 បាតុកម្មនេះត្រូវបានរៀបចំឡើងដោយគណបក្សឆ្វេងនិយម “ប្រទេសបារាំងមិនចុះចាញ់” អគ្គសម្ព័ន្ធពលករ (CGT) និងអង្គការផ្សេងចំនួន៦០ទៀត។ តាមតួរលេខរបស់បណ្ដាសហជីពឲ្យដឹងថា មានមនុស្សចំនួន២៥សែននាក់បានចូលរួមធ្វើបាតុកម្មក្នុងទូទាំងប្រទេស ក្នុងនោះមាន៨ហ្មឺននាក់នៅរដ្ឋធានីប៉ារីស។

        នេះជារលកបាតុកម្មថ្មីបំផុតសំដៅប្រឆាំងជំទាស់នឹងកំណែទម្រង់របស់ប្រធានាធិបតីលោក Macron ក្នុងវិស័យផ្លូវដែក ប្រព័ន្ធអប់រំនិងបញ្ហាផ្សេងៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ