បារាំង - អាមេរិក អំពាវនាវឲ្យសម្ព័ន្ធភាពចម្រុះប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ លោក John Kerry បានប្រកាសថា លោកមានបំណងចង់សហការជាមួយបារាំង និងប្រទេសជាច្រើនដទៃទៀត ដើម្បីជម្រុញសម្ព័ន្ធភាពចម្រុះមួយ អនុវត្តការសន្យាយ៉ាងម៉ឹងម៉ាត់ព្រមទាំងទទួលបានការជួយគាំទ្រដោយធនធានហិរញ្ញវត្ថុដ៏ខ្លាំងក្លា សំដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
បារាំង - អាមេរិក អំពាវនាវឲ្យសម្ព័ន្ធភាពចម្រុះប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ - ảnh 1លោក John Kerry (ឆ្វេង) និងលោក Bruno Le Maire រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង។ (រូបថត៖ Le  Figaro)

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងកាលពីថ្ងៃទី ១០ ខែមីនា បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុ លោក John Kerry បានប្រកាសថា លោកមានបំណងចង់សហការជាមួយបារាំង និងប្រទេសជាច្រើនដទៃទៀត ដើម្បីជម្រុញសម្ព័ន្ធភាពចម្រុះមួយ អនុវត្តការសន្យាយ៉ាងម៉ឹងម៉ាត់ព្រមទាំងទទួលបានការជួយគាំទ្រដោយធនធានហិរញ្ញវត្ថុដ៏ខ្លាំងក្លា សំដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ទន្ទឹមនឹងនេះ លោក John Kerry  បានជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងរដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំង លោក Bruno Le Maire ។ នៅក្នុងកិច្ចប្រជុំទាំងពីរនេះ បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុក៏បានអះអាងថា នាបច្ចុប្បន្ននេះពិភពលោកមិនបានធ្វើសកម្មឲ្យបានពេញលេង ដើម្បីបំពេញតាមការសន្យានៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាដោយប្រទេសនានាកាលពីឆ្នាំ ២០១៥ ទេ ។ ម្យ៉ាងវិញទៀតភាគីទាំងពីរបានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយ ដើម្បីសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីការដាក់ចេញពន្ធកាបូនឆ្លងព្រំដែនផងដែរ។ ក្រុមការងារនេះនឹងកំណត់យន្តការក្នុងការកំណត់ផលិតផលបៃតងហើយតាមរយៈនោះអនុវត្តការយកពន្ធលើផលិតផលដោយផ្អែកទៅលើលក្ខណៈវិនិច្ឆ័យការពារបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ