បារាំងទទួលរៀបចំ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប២០១៦

បារាំងទទួលរៀបចំ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប២០១៦ - ảnh 1
បារាំងទទួលរៀបចំ Festival យុវជន-និស្សិតវៀតណាមនៅអឺរ៉ុប២០១៦

(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និង២៨សីហានៅទីក្រុង Choisy Le Roi
ជាយ ទីក្រុងប៉ារីសប្រទេសបារាំងនឹងបានប្រព្រឹត្តទៅ Festival យុវជន-និស្សិតវៀត
ណាម នៅអឺរ៉ុប២០១៦ដោយមានឈ្មោះថា “LUMOS” ឬបញ្ជាំងពន្លឺតាមវិធីរបស់
អ្នក។ ថ្លែងមតិក្នុង សន្និសីទកាសែតឧទ្ទេសនាមអំពី Festival នេះ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅបារាំង លោក Nguyen Ngoc Son បានសង្កត់ធ្ងន់ថា៖

        “Festival ឆ្នាំនេះបានផ្តោតសំខាន់លើគោលដៅចំនួន៣ ទីមួយគឺជាទីលាន
សម្រាប់ យុវជនវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅអឺរ៉ុប បារាំងមានឱ
កាសជួបជុំគ្នា ផ្លាស់ប្តូរ បទពិសោធន៍។ ទីពីរ Festival ជាឱកាសងាយស្រួល
សម្រាប់ផ្សព្វផ្សាយអំពីទឹកដីនិងមនុស្ស វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។
ទីបី នេះជាឱកាសបំផុសសេចក្តីស្នេហារជាតិរបស់ យុវជន និស្សិតដែលកំពុង
សិក្សានៅបារាំងនិងអឺរ៉ុប”។

      តាមអនុប្រធានទទួលបន្ទុកការងារទំនាក់ទំនងកិច្ចការបរទេសនៃសមាគម
និស្សិតវៀតណាមប្រចាំនៅបារាំងលោក Nguyen Minh Duc ចំណុចសំខាន់នៃ
Festival LUMOS ២០១៦ គឺការប្រឡង ស្វែងរកអ្នកមានទេពកោសល្យវ័យក្មេង
នៅទ្វីបអឺរ៉ុបទាំងមូល ដើម្បីជ្រើសរើស បុគ្គលឆ្នើម។​ចំណុចសំខាន់ទីពីរនៃ
Festival គឺសិក្ខាសាលាស្តីពីសមុទ្រខាងកើត។ លោក Nguyen Minh Duc បាន
ឲ្យដឹងថា៖

        “ចំណុចសំខាន់ទី២គឺយើងខ្ញុំនឹងធ្វើការពិភាគ្សាអំពីបញ្ហាសមុទ្រខាងកើត
 ផ្តល់ព័ត៌មាន ឲ្យមិត្តវ័យក្មេងជ្រាបអំពីស្ថានភាពកោះសមុទ្រ​ អំពីសារៈសំខាន់
របស់សមុទ្រខាងកើតចំពោះ វៀតណាម។​ជាពិសេសគឺសកម្មភាពនិងតួនាទី
របស់មិត្តវ័យក្មេងយ៉ាងដូចម្តេចចំពោះបញ្ហា នេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ