បារាំងធ្វើជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទអន្តរជាតិស្ដីពីលីប៊ី

(VOVWORLD) -លីប៊ីបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរលំថ្នាក់ដឹកនាំ Moammar Gadhafi កាលពីឆ្នាំ២០១១។
បារាំងធ្វើជាប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទអន្តរជាតិស្ដីពីលីប៊ី - ảnh 1ប្រធានាធិបតីបារាំង លោក Emmanuel Macron  

វិមាន Elysee នាថ្ងៃទី ២៧ ឧសភាបានឲ្យដឹងថា៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញភាគីប្រឆាំងទាក់ទិននានានៅសីប៊ី មកជួបប្រជុំគ្នានៅទីក្រុងប៉ារីស នាថ្ងៃទី ២៩ ឧសភា ខាងមុខ ដើម្បីកសាងផែនការ សំដៅដោះស្រាយភាពជាប់គាំងខាងនយោបាយនៅប្រទេស អាហ្វ្រិកខាងជើងនេះ។ មន្ត្រីលីប៊ី និងសហគមន៍អន្តរជាតិនឹងត្រូវបានអញ្ជើញចូលរួមសន្និសីទនេះ ក្រោមការគាំពាររបស់អង្គការសហប្រជាជាតិ សំដៅបញ្ឈប់ជំលោះនៅលីប៊ី ដែលអូសបន្លាយអស់រយៈពេល ៧ ឆ្នាំកន្លងមក។

សូមគូសបញ្ជាក់ដែលថា៖ លីប៊ីបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ បន្ទាប់ពីរដ្ឋប្រហារដែលបានផ្តួលរលំថ្នាក់ដឹកនាំ Moammar Gadhafi កាលពីឆ្នាំ២០១១។ នាបច្ចុប្បន្ននេះ លីប៊ីមានរដ្ឋអំណាចចំនួន ២ រួមមាន រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) ដឹកនាំដោយ នាយករដ្ឋមន្ត្រីលោក Fayez al-Sarraj និងរដ្ឋអំណាចប្រឆាំងរបស់ លោក Fayez al-Sarraj នៅប៉ែកខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ