បារាំងនិងអ៊ីតាលីអះអាងសារជាថ្មីម្តងទៀតអំពីការគោរពទំនាក់ទំនងទ្វេភាគី

(VOVWORLD) -  ក្នុងកិច្ចចរចារតាមទូរស័ព្ទកាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmuanuel Macron និងសមភាគីអ៊ីតាលី លោក Sergio Mattrella បានអះអាងសារជាថ្មីម្តងទៀតអំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទ នារយៈពេលកម្លងមានភាពតានតឹងជាច្រើនកាន់តែកើតឡើងក្នុងទំនាក់ទំទងនេះ។
បារាំងនិងអ៊ីតាលីអះអាងសារជាថ្មីម្តងទៀតអំពីការគោរពទំនាក់ទំនងទ្វេភាគី - ảnh 1 ប្រធានាធិបតីអ៉ីតាលី លោក Sergio Mattrella 

ថ្នាក់ដឹកនាំទាំងពីរនេះក៏បានអះអាងទៀតថា ប្រទេសបាំរាំងនិងអាល្លឺម៉ង់ដែលជាប្រទេសទាំងពីរធ្លាប់រួមសហការគ្នាបង្កើតឡើងសហភាពអឺរ៉ុប (EU) ហើយគប្បីមានការទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការរួម ដើម្បីការពារនិងស្តារឡើងវិញប្លុកនេះផងដែរ។ កិច្ចសន្ទនាតាមទូរស័ព្ទនេះក៏បានចាត់ទុកជាជំហានបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើឲ្យបន្ធូរស្រាលនូវរាល់ភាពតានតឹងរវាងប្រទេសទាំងពីរផងដែរ។ មុននោះ នាថ្ងៃទី ១១ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃអ៉ីតាលី លោក Matteo Salvini បានសំដែងនូវការត្រៀមខ្លួនជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក  Christophe Castaner ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងរវាងប្រទេសទាំងពីរ ដែលធ្លាប់នាំទៅដល់ការដែលបារាំងកោះហៅ ឯកអគ្គរដ្ឋទូតប្រទេសនេះប្រចាំនៅអ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ