បារាំងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីដោយមិនអើពើដល់បទដាក់ទ័ណ្ឌកម្ម

បារាំងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរុស្ស៊ីដោយមិនអើពើដល់បទដាក់ទ័ណ្ឌកម្ម - ảnh 1
អាត្រាប្ដូរប្រាក់នៃប្រាក់រូបប្រៀបនឹងប្រាក់បរទេសផ្សេងៗនៅទីក្រុងម៉ូស្គូ (រូបថត៖ AFP/TTXVN)

(VOVworld) - ថ្លែងមតិនៅទីក្រុងម៉ូស្គូក្នុងឱកាសដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ
នៅរុស្ស៊ី នាថ្ងៃទី២៥ មករា រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោក Emmanuel Macron
 បានឲ្យដឹងថា ប្រទេសនេះនឹងបង្កើនទំនាក់ទំនងជាមួយរុស្ស៊ីដោយមិនអើពើដល់
បទដាក់ទ័ណ្ឌកម្មដែលលោកខាងលិចកំពុងអនុវត្តចំពោះម៉ូស្គូឡើយ។ថ្លែងមតិ
បន្ទាប់ពីជំនួបចរចារជាមួយសមភាគីរុស្ស៊ីលោក Alexei Ulyukayev លោក Macron
បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោកគឺ សំដៅបង្ហាញពីគោល
បំណងរក្សានិងបង្កើនទំនាក់ទំនងការទូតរវាងប្រទេសទាំង ពីរខណៈដែលនៅតែ
គោរពបទដាក់ទ័ណ្ឌកម្មក្នុងក្របខ័ណ្ឌនយោបាយនិងការទូត ។លោក Macron
សង្ឃឹមថា បទដាក់ទ័ណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ទៅលើ រុស្ស៊ីទាក់ទិនដល់
វិបត្តិនៅអ៊ុយក្រែននឹងត្រូវបានលុបចោលក្នុងរដូវក្ដៅខាងមុខ នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ