បារាំងផ្សព្វផ្សាយសម្រាំងតែមថ្មីមានរូបភាពវៀតណាម

បារាំងផ្សព្វផ្សាយសម្រាំងតែមថ្មីមានរូបភាពវៀតណាម - ảnh 1
បារាំងផ្សព្វផ្សាយសម្រាំងតែមថ្មីមានរូបភាពវៀតណាម (VOV)

        Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈនៅទីស្ដីការស្ថានទូតវៀតណាមប្រចាំនៅ​បារាំង
ស្ថានទូតវៀតណាមប្រចាំនៅបារាំងបានសហការជាមួយស្ថាប័ន​ប្រៃសណីយ៍​បារាំង
រៀបចំពិធីប្រកាសផ្សព្វផ្សាយតែមថ្មីចំនួន៣ផ្ទាំងដែលទាក់ទិន​ដល់វៀតណាម។
នោះគឺរូបភាពរោងមហោស្រពហាណូយ រូមភាពស្ពាន Truong Tien និងទន្លេ Huong
និងរូបភាពកំពង់ផែ Nha Rong នៅទីក្រុង​ហូជីមិញ។ ក្រុមតែមត្រូវបានបង្ហាញដោយ
ភាសាចំនួន២គឺបារាំងនិងវៀត​ណាម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Nguyen Ngoc Son បានលើកច្បាស់ថា៖

“សម្រាំងតែមថ្មីនេះដោយមានតំលៃសិល្បៈនិងប្រវត្តិសាស្ត្ររបស់វានឹងជាសក្ខីភាព
ដ៏ស្រស់ស្អាតនូវទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងបារាំងក្នុងមួយសតវត្សកន្លង
មក។”

        រីឯលោកស្រី​Beatrice Roux នាយិការទំនាក់ទំនងអន្តរជាតិនៃប្រៃសណីយ៍​បារាំង
បានអះអាងថា៖

“ការផ្សព្វផ្សាយតែមជាសិទ្ធិពិសេសរបស់ស្ថាប័នប្រៃសណីបារាំងរួមចំណែកពង្រឹង
ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែរវាងស្ថាប័នប្រៃសណីទាំងពីរប៉ុណ្ណោះទេ ថែមទាំង
រវាងរដ្ឋទាំងពីរវៀតណាមនិងបារាំងទៀតផង។ ដោយការផ្សព្វផ្សាយ​ក្រុមតែមនេះ
ស្ថាប័នប្រៃសណីបារាំងមានកត្តិយសរួមចំណែកជំរុញទំនាក់​ទំនង​ទ្វេភាគីរវាង
ប្រទេសទាំងពីរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ