បារាំងរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវាបញ្ចប់ សង្គ្រាមលោកលើកទី ១ ដោយអំពាវនាវឱ្យ ប្រឆាំងនឹងលទ្ធិជាតិនិយម

(VOVWORLD) - នាសប្ដាហ៍នេះ បារាំងនឹងរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវា បញ្ចប់ សង្គ្រាមលោកលើកទី ១។ 
បារាំងរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវាបញ្ចប់ សង្គ្រាមលោកលើកទី ១ ដោយអំពាវនាវឱ្យ ប្រឆាំងនឹងលទ្ធិជាតិនិយម - ảnh 1 វិមាន Arc de Triomphe du Carrousel នៅ ទីក្រុងប៉ារីស (រូបថត៖ Baotintuc.vn)

ព្រឹត្តិការណ៍សំខាន់បំផុតគឺជាពិធីរំលឹកវិញ្ញាណក្ខ័ន្ធដែលនឹងប្រព្រឹត្តិទៅនៅ វិមាន Arc de Triomphe du Carrousel នៅ ទីក្រុងប៉ារីសនាថ្ងៃទី ១១ ខែវិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៅលើពិភពលោកចំនួនប្រមាណ ៨០ រូប។ រាល់ពិធីរំលឹកខួបអនុស្សាវរីយ៍នៅ ឯផ្នូររបស់យុទ្ធជនមិនស្គាល់ឈ្មោះនៅវិថី Champs-Elysees នឹងត្រូវធ្វើឡើងក្នុងលក្ខណៈសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីមានការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមជីហាដជាបន្តបន្ទាប់នៅក្នុងប្រទេសបារាំងក្នុងរយៈពេលជាង៣ឆ្នាំកន្លងមកនេះ

ក្នុងសប្តាហ៍ប្រារព្ធពិធីនេះ ប្រធានាធិបតីបារាំងលោក Macron នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់នៅភាគខាងជើង និងប៉ែកខាងកើតប្រទេសបារាំង ដែលរងសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ អញ្ជើញទៅទស្សនាលេណដ្ឋានរបស់រណសិរ្សប៉ែកខាងលិចពី Verdun ដល់ Somme ព្រមទាំងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ជាច្រើនជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់ អង់គ្លេស និងម៉ាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ