ប្រជាជនកម្ពុជាទទួលអំណរបុណ្យភ្ជុំបិណ្ឌ ២០២២ ប្រកបដោយភាពសុខសាន្ត

(VOVWORLD) - ក្នុងសារពិសេស ដែលផ្ញើជូនប្រជាពលរដ្ឋកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចែករំលែកក្ដីសប្បាយរីយរាយដល់ប្រជាជន ខណៈពេលដែលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ខុសប្លែកពីឆ្នាំទៅមិញ ដែលកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩។
ប្រជាជនកម្ពុជាទទួលអំណរបុណ្យភ្ជុំបិណ្ឌ ២០២២ ប្រកបដោយភាពសុខសាន្ត - ảnh 1ប្រជាជនកម្ពុជាទទួលអំណរបុណ្យភ្ជុំបិណ្ឌ ២០២២ ប្រកបដោយភាពសុខសាន្ត (រូបថត៖ VNA)

ចាប់ពីល្ងាចថ្ងៃទី២៦ ខែកញ្ញា មក ផ្លូវនានានៅរាជធានីភ្នំពេញ ចាប់ផ្តើមមានសភាពអ៊ូអរឡើងវិញ ក្រោយរយៈពេលស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃ នៅពេលដែលប្រជាពលរដ្ឋបានវិលត្រឡប់មករាជធានីវិញពីខេត្ត ក្រុងនានា ក្រោយថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២២ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា។ ក្នុងសារពិសេស ដែលផ្ញើជូនប្រជាពលរដ្ឋកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចែករំលែកក្ដីសប្បាយរីយរាយដល់ប្រជាជន ខណៈពេលដែលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ ខុសប្លែកពីឆ្នាំទៅមិញ ដែលកម្ពុជារងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ ១៩។

ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់បំផុតប្រចាំឆ្នាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋកម្ពុជាតែងតែវិលប្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំបងប្អូនញាតិមិត្ត ជាពិសេសគឺ ឪពុកម្តាយ ហើយរួមគ្នាចម្អិនម្ហូបអាហារ នាំយកចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងសាច់ញាតិ។ ជាមួយនឹងអត្រាចាក់វ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ ១៩ ខ្ពស់ ការគ្រប់គ្រងជំងឺរាតត្បាតយ៉ាងល្អ ហើយបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមយ៉ាងឆាប់រហ័សចាប់ពីចុងឆ្នាំ ២០២១ នោះ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២ ត្រូវបានចាត់ទុកថា ជារដូវបុណ្យដ៏សប្បាយរីយរាយ សុខសាន្ត និងពេញលេញបំផុតរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោយរយៈពេលជាង ២ ឆ្នាំរងផលប៉ះពាល់ដោយជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ