ប្រជាជនអាមេរិកប្រឆាំងជំទាស់ផែនការវាយប្រហារយោធាតម្រង់ទៅលើស៊ីរី

ប្រជាជនអាមេរិកប្រឆាំងជំទាស់ផែនការវាយប្រហារយោធាតម្រង់ទៅលើស៊ីរី - ảnh 1
ប្រជាជនអាមេរិកប្រឆាំងជំទាស់ផែនការវាយប្រហារយោធាតម្រង់ទៅលើស៊ីរី (Image: VOV Online)

(VOVworld) – នាថ្ងៃទី ៧ កញ្ញា មនុស្សចំនួន ២ រយ នាក់បានដំណើរការធ្វើ បាតុកម្មប្រឆាំងជំទាស់ផែនការវាយប្រហារយោធាតម្រង់ទៅលើស៊ីរីរបស់
រដ្ឋាភិបាលអាមេរិក នៅរដ្ឋធានី វ៉ាស៊ីនតោន។  តាមគំរោង ការធ្វើបាតុកម្ម
ដោយមានទ្រង់ទ្រាយធំបំផុតដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានី វ៉ាស៊ីនតោន
នាថ្ងៃទី ៩ កញ្ញា។ ប្រជាជនអាមេរិកនឹងស្នើឲ្យបណ្ដាតំណាងរបស់ខ្លួនបោះ
ឆ្នោតប្រឆាំង ជំទាស់ពង្រាងសេចក្តីសម្រេចចិត្តអំពីសង្គ្រាមរបស់ប្រធានា
ធិបតី Barack Obama។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដ៏ដែល
ប្រធានគណៈកម្មាធិ ការកិច្ចការបរទេសដុយម៉ាជាតិរុស្ស៊ី លោក Alexei Pushkov
បានប្រកាសថា៖ ដោយមានការវាយប្រហារទៅលើស៊ីរី អាមេរិកនឹងមិនអាច
ធ្វើឲ្យអ៊ីរ៉ង់និងសាធារ ណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបញ្ឃប់កម្មវិធី
នុយក្លេអ៊ែររបស់ខ្លួនទេ។ នាថ្ងៃទី ៧ កញ្ញា បណ្ដាគណៈបក្សនយោបាយនៅ
ស៊ីរីបានឯកភាពថា៖ ដោយមិន អើពើរដល់ការខ្វែងគំនិតគេនឹងសហការជាមួយ
គ្នាដើម្បីការពារប្រទេសជាតិក្នុងករណីអាមេរិកនិងបណ្ដាប្រទេសម្ព័ន្ធមិត្តវាយ
ប្រហារយោធារទៅលើប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ