ប្រទេស EU ផ្សេងៗត្រូវចែករំលែកការរួមចំណែកថវិការបស់អង់គ្លេស

(VOVworld) - ស្នងការទទួលបន្ទុកថវិការបស់សហភាពអឺរ៉ុប (EU) លោក
Guenther Oettinger នាថ្ងៃទី២៨ កុម្ភៈ ប្រកាសថា អាល្លឺម៉ង់និងប្រទេសផ្សេងៗដែល
មានការរួមចំណែកថវិកាធំៗសំរាប់ EU នោះនឹងត្រូវរួមចំណែកបន្ថែមទៅក្នុងថវិកា
នៃប្លុកនេះក្រោយពីអង់គ្លេសចាកចេញពី EU ប៉ុន្តែមិនមានន័យថា ប្រទេសទាំងនេះ
ត្រូវទទួលរងការរួមចំណែកចំនួន៩ពាន់លានអឺរ៉ូក្នុងមួយឆ្នាំរបស់អង់គ្លេសនាបច្ចុប្បន្ន
នោះឡើយ។ដោយសារតែ EU ត្រូវបង្កើនចំណាយសំរាប់ វិបត្តិជនចំណាកស្រុក
សង្គ្រាមប្រឆាំងភេរវកម្ម បានជាប្លុកនេះនឹងកាត់បន្ថយ ចំណែកថវិកាសំរាប់វិស័យ
ប្រពៃណីដូចជាជួយឧបត្ថម្ភកសិកម្ម។លោក Oettinge ក៏បានឲ្យដឹងបន្ថែមទៀតថា
អង់គ្លេសនឹងត្រូវបន្តជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់ គំរោងការណ៍នានារបស់ EU
 សូម្បីតែក្រោយពីប្រទេសនេះចាកចេញពី EU នាឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ