ប្រទេស Sahel នានាឯកភាពលើការបង្កើតកងកម្លាំងរួមប្រឆាំងភេរវកម្ម

(VOVWORLD) - នៅសន្និសីទកំពូលក្រុមប្រទេស “G៥ Sahel” រួមមានម៉ាលី Niger សាធារណៈរដ្ឋ Chad Mauritania និង Burkina Faso នៅរដ្ឋធានី Bamako របស់ ម៉ាលីនាថ្ងៃទី២ កក្កដា ថ្នាក់ដឹកនាំក្រុមប្រទេសនេះបានឯកភាពលើការបង្កើតកង កម្លាំងរួមប្រឆាំងភេរវកម្មហើយរៀបចំថវិកា ដើម្បីចាប់ផ្ដើមដំណើការកងកម្លាំងនេះនាខែកញ្ញាឬខែតុលាខាងមុខនេះ។
ប្រទេស Sahel នានាឯកភាពលើការបង្កើតកងកម្លាំងរួមប្រឆាំងភេរវកម្ម - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron (ឆ្វេង)និងសមភាគីម៉ាលីលោក Ibrahim Boubacar Keita (រូបថត៖AFP)

(VOVworld) - នៅសន្និសីទកំពូលក្រុមប្រទេស “G៥ Sahel” រួមមានម៉ាលី Niger សាធារណៈរដ្ឋ Chad Mauritania និង Burkina Faso នៅរដ្ឋធានី Bamako របស់ ម៉ាលីនាថ្ងៃទី២ កក្កដា ថ្នាក់ដឹកនាំក្រុមប្រទេសនេះបានឯកភាពលើការបង្កើតកង កម្លាំងរួមប្រឆាំងភេរវកម្មហើយរៀបចំថវិកា ដើម្បីចាប់ផ្ដើមដំណើការកងកម្លាំងនេះនាខែកញ្ញាឬខែតុលាខាងមុខនេះ។នៅព្រឹត្តិការណ៍ដែលមានការចូលរួមរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron នេះ បណ្ដាប្រធានាធិបតីនៃ G៥ Sahel បានសន្យាថា ប្រទេសនិមួយៗនឹងរួមវិភាគទានទឹកប្រាក់ចំនួន១០លានអឺរ៉ូ រួមជាមួយកញ្ចប់ប្រាក់ចំនួន៥០លានអឺរ៉ូដែលសហភាពអឺរ៉ុប (EU) ផ្ដល់សំរាប់ ជូនសកម្មភាពប្រឆាំងភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ