ប្រទេសចិនកំណត់នូវភារកិច្ចសេដ្ឋកិច្ចសំខាន់ៗនៅឆ្នាំ ២០២១

(VOVWORLD) - សន្និសីទការងារសេដ្ឋកិច្ចកណ្តាលនៃប្រទេសចិនត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ១៨ ខែធ្នូ ក្រោយរយៈពេលរយៈពេល ៣ ថ្ងៃនៃកិច្ចប្រជុំ ដើម្បីដាក់ចេញនូវភារកិច្ច និងគោលដៅដ៏សំខាន់ៗស្តីពីការបង្កើតគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឆ្នាំ ២០២១។
ប្រទេសចិនកំណត់នូវភារកិច្ចសេដ្ឋកិច្ចសំខាន់ៗនៅឆ្នាំ ២០២១ - ảnh 1 ប្រធានរដ្ឋចិន លោគស៊ីជីនពីង អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ)

សន្និសីទនេះបានបញ្ជាក់ពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក ដែលបាននាំឱ្យប្រទេសចិនក្លាយជាប្រទេសសេដ្ឋកិច្ចដ៏សែនសំខាន់នៅលើពិភព លោកដោយមានកំណើនវិជ្ជមាននៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ នៅលើ   សកលលោក ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

ដោយបញ្ជាក់ពីសារៈសំខាន់ពិសេសនៃឆ្នាំ ២០២១ ក្នុងដំណើរការកសាងនិងធ្វើទំនើបកម្មនៃប្រទេសចិន សន្និសីទនេះបានកំណត់នូវភារកិច្ចសេដ្ឋកិច្ចសំខាន់ៗចំនួន ៨ នៃប្រទេសនេះក្នុងឆ្នាំ ២០២១ ក្នុងនោះមានការពិចារណាយ៉ាងសកម្មក្នុងការចូលរួម “កិច្ចព្រមព្រៀងដ៏ទូលំទូលាយនិងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក” (CPTTP)ផងដែរ។ ក្រៅពីនេះ សន្និសីទនេះមិនបានដាក់ចេញទិសដៅនៃកំណើនជាក់លាក់សម្រាប់សេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២១ នោះទេ ប៉ុន្តែគ្រាន់តែសង្កត់ធ្ងន់ទៅលើ“ភាពចាំបាច់ក្នុងការជំរុញសេដ្ឋកិច្ចឱ្យធ្វើប្រតិបត្តិការក្នុងដែនកំណត់សមហេតុផល” ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ