ប្រទេសចំនួន៥ទទួលបានកិច្ចព្រមព្រៀងកសាងខ្សែដឹកជញ្ជូនរវាងទ្វីបអាស៊ីនិងអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី១៥ វិច្ឆិកា នៅរដ្ឋធានី Ashgabat របស់តូនីស្ថាន តំណាងនៃប្រទេស ចំនួន៥រួមមានអាហ្គានីស្ថាន ទួរគី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ីនិងតូនីស្ថាន បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងលសាងខ្សែផ្លូវគោកនិងផ្លូវដែកតភ្ជាប់អាហ្គានីស្ថានជាមួយទួរគីនិងទ្វីបអឺរ៉ុប។

កិច្ចព្រមព្រៀងនេះមានឈ្មោះ “របៀង Lapis Lazuli” ដែលមានតួនាទីគួបផ្សំបែបបទគយនិង លុបចោលរបាំងនានាក្នុងពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់។ ទំនិញនឹងត្រូវបានដឹកជញ្ជូនឆ្លងសមុទ្រ Caspi ក្រោយពី ឆ្លងកាត់តូនីស្ថានហើយតភ្ជាប់ជាមួយប្រព័ន្ធផ្លូវគោកនិងផ្លូវដែកទំនើបនៅ អាស៊ែបៃហ្សង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ