ប្រទេសជាច្រើនអនុវត្តន៍ការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ប្រជាជន

(VOVWORLD) - នៅពេលដែលស្ថានភាពជម្ងឺរាតត្បាតបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅថ្ងៃ ទី១០ ខែវិច្ឆិកា បែលហ្ស៊ិកបានសម្រេចចិត្តអនុវត្តន៍ការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ ប្រជាជនទាំងអស់។
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី១១ ខែវិច្ឆិកា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជាង ២៥២លាននាក់ ក្នុងនោះករណីស្លាប់ចំនួនជាង៥លាននាក់។ ប្រទេសដែលរងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅតែជាសហរដ្ឋអាមេរិក ដោយមានករណីស្លាប់ចំនួនជិត ៧៨ម៉ឺននាក់ក្នុងចំណោមករណីឆ្លងសរុបចំនួនជាង៤៧លាន៦សែននាក់។ បន្ទាប់នោះ គឺឥណ្ឌានិងប្រេស៊ីល។
នៅពេលដែលស្ថានភាពជម្ងឺរាតត្បាតបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ នៅថ្ងៃ ទី១០ ខែវិច្ឆិកា បែលហ្ស៊ិកបានសម្រេចចិត្តអនុវត្តន៍ការចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ ប្រជាជនទាំងអស់។
នៅថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីតាលីលោក Roberto Speranza បានប្រកាសថា ប្រជាពលរដ្ឋក្នុងវ័យអាយុពី៤០ដល់៦០ឆ្នាំនៅប្រទេសនេះ នឹងទទួល បានការចាក់វ៉ាក់សាំងដូសជំរុញចាប់ពីថ្ងៃទី១ ខែធ្នូ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ